ថៃ៖ នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២១ សារព័ត៌មាន Daily News Online បានចុះផ្សាយថានាយកដ្ឋានត្រួតពិនិត្យជំងឺនៃក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានបើកការប្រជុំគណៈកម្មាធិការបង្ការជំងឺឆ្លង យោងតាមច្បាប់ស្តីពីជំងឺឆ្លងលេខ B.៥.៥៥៨ លេខ ២៣/២៥៦៤ ដោយមានសាស្រ្តាចារ្យវេជ្ជបណ្ឌិត Somwang Danchaiwijit ធ្វើជាប្រធានគណៈកម្មាធិការសិក្សានៅក្នុងកិច្ចប្រជុំមួយនោះ។
ដោយបណ្ឌិត Sophon Iamsirithavorn អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានឱ្យដឹងថាយោងតាមកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺឆ្លងលេខ ៧/២១ កាលពីថ្ងៃទី ១២ ខែកក្កដាកន្លងមកនេះបានអនុម័តការចាក់បញ្ចូលវ៉ាក់សាំងការពារមេរោគកូរ៉ូណា ដោយក្នុងនោះមាននូវការចាក់វ៉ាក់សាំងSinovac២ដូស និង Asrazeneca ១ដូស។
លោកវេជ្ជបណ្ឌិតSophon បានបន្ដទៀតថាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងករណីចាក់វ៉ាក់សាំងវ៉ាក់សាំងទី ១ គឺការចាក់វ៉ាក់សាំងSinovac១ដូស ដោយអមមកនូវការចាក់វ៉ាក់សាំង Astrazeneca១ដូសថែមទៀត ក្នុងរយៈពេល ៣-៤ សប្តាហ៍ដែលអាចជួយរំញោចប្រព័ន្ធភាពស៊ាំឲ្យខ្លាំងក្លាជាងមុននិងលឿនជាងមុន ដើម្បីផ្តល់នូវការការពារនិងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។
រីឯសាស្ត្រាចារ្យវេជ្ជបណ្ឌិត Somwang Danchaivichit ប្រធានគណៈកម្មការសិក្សាបានលើកឡើងថាការប្រជុំគណៈកម្មាធិការអប់រំក្រោមច្បាប់ស្តីពីជំងឺឆ្លង ខអ ២៥៥៨ រួមជាមួយអ្នកជំនាញ បញ្ជាក់ការគាំទ្រចំពោះការមូលមតិគ្នាលើការប្តូរនូវការចាក់វ៉ាក់សាំង កូវីដ១៩ ដោយបង្កើតគោលការណ៍ណែនាំសម្រាប់ការអនុវត្ត។ និងមានការវាយតម្លៃតាមដាន ដោយបញ្ជាក់ថាការពិចារណាលើគោលនយោបាយបែបនេះ ប្រើទិន្នន័យពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសថៃដើម្បីគាំទ្រ ហើយត្រូវបានពិចារណាដោយគណៈកម្មាធិការអប់រំ និងអ្នកជំនាញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងស្ថានភាពបច្ចុប្បន្ន
លោកវេជ្ជបណ្ឌិត Renu Madanlal GARG តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសថៃបានអត្ថាធិប្បាយលើបញ្ហាដែលប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍មិនឱ្យលាយវ៉ាក់សាំង។ អង្គការសុខភាពពិភពលោកមិនប្រឆាំងនឹងគោលនយោបាយរបស់ប្រទេសថៃទេ។ វាជាទិដ្ឋភាពទូទៅនៃដំបូន្មាន។ ប្រសិនបើអាជ្ញាធរសុខាភិបាលនៃប្រទេសនីមួយៗមានការគាំទ្រនិងប្រមូលបាននូវទិន្នន័យព័ត៌មានទាំងនោះ។
ការជ្រើសរើសវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងទាំងនេះ វាអាស្រ័យលើគោលនយោបាយនិងស្ថានភាពនៃការផ្ទុះឡើងនៃប្រទេសនីមួយៗ។ ប៉ុន្តែមនុស្សមិនគួរធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ។ វាគួរតែជាការសម្រេចចិត្តរបស់អាជ្ញាធរសុខភាពសាធារណៈ។ នេះអាចធ្វើទៅបានប្រសិនបើវាផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ និងមានសំណើសម្រាប់ការត្រួតពិនិត្យនិងវាយតម្លៃជាប្រព័ន្ធរួមទាំងការប្រមូលលទ្ធផលនៃការសិក្សា៕
សម្រួលអត្ង៊ថបទដោយ៖ SOPHEA
ប្រភព៖ Kapook