ថៃ៖ ករណីនៃការស្លាប់របស់លោកស្រី Lion Gold Hughes អាយុ ២៨ ឆ្នាំបានស្លាប់បន្ទាប់ពីបុគ្គលិកហាងកាហ្វេដ៏ល្បីម្នាក់នេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ Pranangklao។ ក្រោយពីការស្លាប់ក្រុមគ្រូពេទ្យបានសន្និដ្ឋានថាស្ដ្រីរូបនោះបានស្លាប់ដោយសារជំងឺរលាកស្រោមខួរក្បាលបន្ទាប់ពីចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី១ ខែសីហា។
លោកThanabodi អាយុ ៣២ ឆ្នាំជាប្តីរបស់អ្នកស្លាប់នៅតែមានការមិនអស់ចិត្តអំពីការស្លាប់នៃប្រពន្ធរបស់ខ្លួន។ ក្នុងនោះលោកបានសុំពន្យារពេលនៃការធ្វើធ្វើបុណ្យសពប្រពន្ធរបស់លោក ដោយធ្វើការស្វែងរកនូវមេធាវីស្ម័គ្រចិត្តឲ្យមកជួយធ្វើការសម្របសម្រួល ក្នុងការស៊ើបអង្កេតបន្ដទៅទៀតចំពោះករណីនៃការស្លាប់របស់ប្រពន្ធរបស់ខ្លួន ដើម្បីរកមូលហេតុពិត។
ថ្មីបំផុតកាលពីម្សិលមិញ ៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៦.០០ នាទីនៅវត្តTem Rak Samakkhi ឃុំ Bang Khu Rat ស្រុកBang Bua Thong ខេត្ត Nonthaburi លោកThanabodi បានសុំធ្វើបុណ្យពិធីបុណ្យសពរបស់ប្រពន្ធរបស់ខ្លួន។ ដោយក្នុងពិធីបុណ្យសពនោះក៏មានការចូលរួមពីសាច់ញាតិនិងមិត្តភក្តិជិតស្និទ្ធរបស់អ្នកស្លាប់ផងដែរ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនៃការបាត់បង់មនុស្សជាទីស្រលាញ់។
លោកថា Thanabodi បាននិយាយថាគាត់មានអារម្មណ៍សោកស្តាយចំពោះការស្លាប់របស់ប្រពន្ធគាត់។ ប៉ុន្តែទោះជាយ៉ងណាគាត់ត្រូវតែរឹងមាំ ក្នុងការបន្តថែរក្សាកូនតូចអាយុ ៥ ឆ្នាំរបស់គាត់ ដែលគាត់ត្រូវតែទទួលខុសត្រូវគ្រប់យ៉ាងចាប់ពីពេលនេះតទៅ។
ក្នុងនេះផងដែរមេធាវីលោក Pong បាននិយាយថាគាត់ត្រូវរង់ចាំលទ្ធផលធ្វើកោសល្យវិច័យពីមន្ទីរពេទ្យ Ramathibodi។ គេរំពឹងថាក្នុងសប្តាហ៍នេះលទ្ធផលនៃការធ្វើកោសល្យវិច័យនឹងត្រូវបានដឹង។ ថាតើបណ្តាលមកពីវ៉ាក់សាំងរឺអត់ប្រសិនបើវាបង្ហាញថាការស្លាប់បណ្តាលមកពីវ៉ាក់សាំង នោះសំណងនឹងត្រូវបានធ្វើការទូរទាត់សងទៅដល់សាច់ញាតិគ្រួសារនៃជនរងគ្រោះ។ ប៉ុន្តែប្រសិនបើលទ្ធផលបង្ហាញថាវាមិនពាក់ព័ន្ធជាមួយនឹងការចាក់វ៉ាកសាំងនោះទេ នោះនឹងធ្វើការស្រាវជ្រាវក្នុងការអនុវត្តនៅជំហានបន្ទាប់បន្ថែមទៀត។
សាច់ញាតិនិងក្រុមគ្រួសារនៃអ្នកស្លាប់បានជឿជាក់លើក្រមសីលធម៌របស់វេជ្ជបណ្ឌិត។ គាត់គ្រាន់តែសង្ឃឹមថាគ្រួសារអ្នកស្លាប់នឹងទទួលបានយុត្តិធម៌នៅពេលនេះ៕
សម្រួលអត្ថបទដោយ៖宋麒安
ប្រភព៖Sanook