ភ្នំពេញ ៖ ប្រភពជិតដិតជាមួយក្រុមហ៊ុនសុខាគ្រុមមួយបានឲ្យដឹងថា កាលពីសប្ដាហ៍នេះ ដីនៅតំបន់ជ្រោយចង្វារ ដែលបែរមុខឆ្ពោះទៅកាន់ព្រះបរមរាជវាំង ដែលមានទំហំ រហូតដល់ ១៣ហិកតា ដែលក្រុមហ៊ុនសុខាគ្រុបបានដាក់លក់ របស់អ្នកឱកញ៉ា សុខ គង់ បានប្រកាសដាក់លក់ក្នុងតម្លៃ ៩០០លានដុល្លា រួមទាំងការដាក់លក់សណ្ឋារគារសុខាអូតែលផងដែរ ខណះបច្ចុប្បន្ននេះកំពុងតែមានក្រុមហ៊ុនវៀតណាមមួយបានចរចា ទិញក្នុងតម្លៃ ៨០០លានដុល្លា។
មូលហេតុដែលក្រុមហ៊ុនសុខាគ្រុបធ្វើការដាក់នេះបណ្ដាលមកពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយសារតែក្រុមហ៊ុនដំណើរការមិនសូវល្អ ជាពិសេសអ្នកឱកញ៉ាសុខ គង់ កំពុងតែជាប់បុលធនាគារពិភពលោករាប់លានដុល្លា ដែលជាមូលហេតុបណ្ដាលឱ្យអ្នកឱកញ៉ាធ្វើការដាក់លក់សណ្ឋារគារនិងដីនៅតំបន់ជុំវិញនោះ។
ម្យ៉ាងវិញទៀតតម្លៃដែលកំពុងតែចរចាដោយក្រុមហ៊ុនវៀតណាមនោះ មិនទាន់នឹងត្រូវរូវគ្នានោះឡើយ៕
អត្ថបទ៖ 麒安
ប្រភព៖ Vin visnouka