អ្នកសារព័ត៌មានប្រទេសថៃបានរាយការណ៍ថា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២២ ប្រទះឃើញរថយន្តសាំយ៉ុងមួយគ្រឿងម៉ាក តូយ៉ូតា វីអូស ពណ៌សំរឹទ្ធ ពាក់ស្លាកលេខ KT-8705 ស៊ូផាន់បុរី ចតជិតគល់ស្ពាន ។ ចំណែករថយន្តខាងមុខមានស្លាកស្នាមបុក។ ស្គាល់ឈ្មោះអ្នកបើកបរដែលលោតពីលើស្ពាននោះ ឈ្មោះ Kunaphon Sueasakul អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៥៧/៣ ភូមិ៥ ឃុំ Wang Yang ស្រុក Si Prachan ខេត្ត Suphan Buri ហើយនៅកន្លែងកើតហេតុ បុរសជាឪពុករូបនោះបានធ្វើការ លោ ត ពីលើស្ពាននៅចំពោះមុខកូនរបស់ខ្លួនតែម្ដង ដែលមានឈ្មោះថា Puអាយុ១៥ឆ្នាំ កំពុងតែធ្វើការ រង់ចាំមន្ត្រីមកកន្លែងកើតហេតុ។
ក្មេងស្រី ពូ និយាយថា ឪពុកគាត់បានជិះចេញពីផ្ទះ ក្នុងស្រុក Sri Prachan ខេត្ត Suphan Buri ចាប់ពីម៉ោងប្រហែល 12.00 ថ្ងៃត្រង់ ដោយមិនបានប្រាប់កន្លែងដែលត្រូវទៅ។ ហើយបន្តបើកបររហូតដល់ល្ងាច ឪពុកខ្ញុំទៅផ្ទះមួយ គាត់បានដើរចូលទៅក្នុងផ្ទះខាងលើ ប៉ុន្តែគ្មានអ្នកណានៅទីនោះទេ នាងមិនដឹងថាឪពុកនាងកំពុងរកនរណាទេ។ មកដល់ល្ងាចឪពុកក៏ឈប់ទិញបាយនៅហាងដើម្បីយកហូបជុំគ្នា មុនបើកឡានដល់កណ្តាលស្ពាន ក្រោយចតឡានហើយប៉ានិយាយថាឈប់ញ៉ាំបាយថ្ងៃត្រង់ព្រមទាំងចង់មើលទេសភាពផងដែរ។ នាងប្រាប់ឪពុកថាអាចទៅហូបកន្លែងផ្សេងបាន ប៉ុន្តែឪពុកនាងប្រាប់ឲ្យហូបនៅទីនេះ រួចចាំបន្តទៅទៀត ដោយឪពុកបាននាំគាត់ឡើងលើគែមស៊ីម៉ង់ត៍ទៅអង្គុយហូបបាយនៅផ្លូវដើរក្បែរផ្លូវដែកស្ពាន។
ពូ បានបន្ថែមថា ពេលកំពុងហូបបាយ ឪពុកនាងនិយាយថា តើទឹកទន្លេនឹងជ្រៅដែរឬទេ? ពេលនោះឪពុករបស់នាងបានទូរស័ព្ទទៅម្តាយចុងជាប្រពន្ធដើម្បីផ្សះផ្សាគ្នា ព្រោះតែឪពុក និងម្តាយចុង ដែលរស់នៅជាមួយគ្នាជិត១០ឆ្នាំ បានឈ្លោះ ប្រ កែ ក និងបែក គ្នាប្រហែល២សប្តាហ៍ ឪពុកនិយាយទូរស័ព្ទមិនដល់២នាទី។ គ្មានអ្នកណាស្រឡាញ់ និងយល់ពីឪពុកទាល់តែសោះ គាត់មានភាពតានតឹងជាខ្លាំង។ រំពេចនោះ ឪពុកខ្ញុំ «ឡើងស្ពាន» ដើម្បីលោតចូលទន្លេ។ នាងព្យាយាមទប់ឪពុកគាត់ ប៉ុន្តែមិនអាចតស៊ូនឹងកម្លាំងរបស់ឪពុកគាត់បានទេ។ មុននឹងឪពុកនាង លោ តចូលក្នុងទន្លេចៅប្រាយ៉ា ដែលនាងឈរមើលគាត់ទាំងទឹកភ្នែក។ នាងក៏បានទូរស័ព្ទទៅប៉ូលីស 191. មួយសន្ទុះ អ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ។ ពេលធ្វើដំណើរទៅដល់បានពិនិត្យឃើញថាឪពុករបស់នាងបានលេ ប ថ្នាំ មួយចំនួនរហូតធ្វើឱ្យអ្នកបើ កប រ ទៅ បុក ជាមួយ រថយន្តផ្សេងៗពេញផ្លូវតែបុរសរូបនោះមិនខ្វល់ឡើយ និងបានធ្វើការស្វែងរក ប៉ុន្ដែមិនរកមិនឃើញបុរសនោះនៅឡើយ ដោយបាននាំគ្នាធ្វើការបញ្ឈប់ការស្វែងរក។