មន្ត្រីទាហានលោក Sergei Volyna មេបញ្ជាការកងវរសេនាតូចកងម៉ារីនទី៣៦ បាននិយាយថា កងកម្លាំងរបស់គាត់អាចទប់ទល់នឹងជនជាតិរុស្ស៊ីយ៉ាងហោចណាស់ពីរបីម៉ោងទៀត ឬច្រើនតែពីរបីថ្ងៃប៉ុណ្ណោះ ក្រោយពីរុស្ស៊ីបានដាក់ឱសាទវាទ ឱ្យទាហានដែលការពារទីក្រុង Mariupol ធ្វើការទម្លាក់ អា វុ ធសុំចុះចាញ់។
លោក Sergei Volyna បានធ្វើការបន្ថែមថា “នេះជាសំណើរបស់យើងចំពោះពិភពលោកទាំងមូល។ នេះប្រហែលជាសំណើចុងក្រោយនៃជីវិតរបស់យើង យើងកំពុងប្រឈមមុខនឹងថ្ងៃចុងក្រោយ ឬម៉ោងចុងក្រោយនៃជីវិតរបស់យើង។ សត្រូវរបស់យើងមានច្រើនជាងយើង កម្លាំងច្រើនជាងយើង ១០ ដងឯណោះ"។
លោក Volyna បានអំពាវនាវឱ្យមេដឹកនាំពិភពលោកជួយអ៊ុយក្រែនជាបន្ទាន់។ ឥឡូវនេះ មានសេចក្តីរាយការណ៍មកថា យោធារុស្ស៊ីកំពុងផ្លាស់ប្តូរបន្តិចម្តងៗចូលទៅក្នុងទីក្រុង Mariupol ខណៈដែលមានជនជាតិអ៊ុយក្រែនជាច្រើននាក់បានរត់ទៅបជ្រកកោននៅក្នុងរោងចក្រដែក Azovstalជាច្រើននាក់ ។
សូមទស្សនាវីដេអូខាងក្រោម៖