លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើការព្រមានដ៏ត្រជាក់មួយទៅកាន់លោកខាងលិចកាលពីម្សិលមិញដោយការបាញ់សាកល្បងមី ស៊ី ល 'សាតាំងទី II' ដ៏គួរឱ្ យភ័ យខ្លាច របស់គាត់។ មី ស៊ី ល Sarmat RS-28 មានសមត្ថភាពអាចបាញ់ដល់គោលដៅបានចម្ងាយ ១១.២០០ ម៉ាយ ត្រូវបានគេនិយាយថា ជាមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយបំផុតរបស់ពិភពលោក។
លោកពូទីនបានពណ៌នាការបាញ់បង្ហោះនេះថាជា "ព្រឹត្តិការណ៍ដ៏សំខាន់ និងធំ" សម្រាប់យោធារបស់រុស្ស៊ី ហើយបានអះអាងថា អាវុធនេះអាចយកឈ្នះលើប្រព័ន្ធការពារទំនើបទាំងអស់នៅក្នុងលោក។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានពណ៌នាការធ្វើតេស្តនេះថាជា "ទម្លាប់របស់រុស្ស៊ីក្នុងការសំញែងស ព្វា វុ ធ របស់ខ្លួន " ហើយបានច្រានចោលការ គំ រា មកំ ហែ ងជាសកលណាមួយពីរស្ស៊ីផងដែរ។
ម៉ី ស៊ី លសាតាំង II បានធ្វើការបាញ់ចេញពីរោងចក្រ Plesetsk Cosmodrome នៅភាគខាងជើងនៃប្រទេសរុស្ស៊ី ក្បាលគ្រាប់របស់មីស៊ីលនេះ មានសមត្ថភាពវាយប្រហារគោលដៅចម្ងាយ 3,600 ម៉ាយពីចម្ងាយនៅជួរសាកល្បងកាំជ្រួច Kura ក្នុងឧបទ្វីប Kamchatka ។ ប៉ុន្ដែបើបំពាក់អា វុ ធមួយនេះត្រូវបានគេបំពាក់ក្បាលគ្រាប់ពេញលេញ វាអាចមានសមត្ថភាពធំល្មមនឹងក ម្ទេ ចតំបន់មួយដែលមានទំហំប៉ុនប្រទេសបារាំង និងអាចបំ ផ្លា ញ ចក្រភពអង់គ្លេសផងដែរ។
នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍ជុំវិញប្រទេសរុស្ស៊ី លោក ពូទីន បានអបអរសាទរយោធាចំពោះការបាញ់បង្ហោះនេះ ដោយបន្ថែមថា "អា វុ ធដ៏ពិសេសនេះ នឹងពង្រឹងសក្តានុពលប្រយុទ្ធរបស់កងកម្លាំងប្រដាប់អា វុ ធ របស់យើង ធានាបាននូវសុវត្ថិភាពរបស់រុស្ស៊ី ពីការគំ រា មកំ ហែ ងពីខាងក្រៅ និងធ្វើឱ្យអ្នកដែលចង់យាយីខ្លួនស្ថិតក្នុងភាពក្តៅ ក្រ ហា យ និងបានឱ្យប្រទេសទាំងនោះគិតម្ដងទៀតថានឹងត្រូវលេងជាមួយរុស្ស៊ីឬយ៉ាងណា?។
លោក Dmitry Rogozin នាយកទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ស ព្វា វុ ធ នេះគឺ នឹងមានវត្តមានជូនទៅដល់ណាតូ និងអ្នកឧបត្ថម្ភទាំងអស់នៃ Ukro-Nazism' ដែលកំពុងតែជួយអ៊ុយក្រែន។