មហាជន អ្នកលេងបណ្តាញសង្គមជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ រឿង លោក វាន់ សំណាង ហៅថា ផេនខេក ក្រោយរៀបការជាមួយអតីតស្វាមីបានមួយខែជាងប៉ុណ្ណោះ ស្រាប់តែផេនខេក ប្រកាសលែង លះគ្នា ដោយសារតែអតីតស្វាមីរបស់ខ្លួនមានជនទីបី។



ដោយសារតែគ្រាំគ្រា និងមិនអាចទទួលយកវិញបាន នូវទង្វើរដែលអតីតស្វាមីរបស់ខ្លួនក្បត់ចិត្តនោះ ផេនខេកក៏ធ្លាប់បាននិយាយដាច់អហង្ការថា មិនវិលទៅរួមរស់ជាប្តីវិញដាច់ខាត ព្រោះតែចិត្តពេលនេះ ឈឺលើសលុបមិនអាចនឹងទទួលយកបានឡើយ។



ជាក់ស្តែងកាលពីយប់ម្សិលមិញនេះ ផេនខេក ក៏បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងខ្លាំង។ រូបថតការមួយសន្លឹកនេះ ឃើញហើយពិតជាធ្វើឲ្យផេនខេក នឹកស្មានមិនដល់ថា អតីតស្វាមីរបស់ខ្លួនហ៊ានធ្វើបែបនេះដាក់ខ្លួនឡើយ ដែលរូបនាង និងអតីតស្វាមី ទើបតែរៀបការជាមួយថ្មីថ្មោងសោះ។




ផេនខេក បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមរបស់ខ្លួន ដោយសរសេរថា "ស្តាយក្រោយណាស់" ។ ពាក្យនេះ ពិតជាពិបាកនៅក្នុងទទួលយកណាស់ ខណៈពេលដែលមនុស្សពីរនាក់ ស្រឡាញ់គ្នាដល់ទៅ៦ឆ្នាំហើយ បែរជាមកបែកបាក់គ្នា ត្រឹមរយៈដល់ខ្លី ហើយមានជនពីបីមកបំបែកបំបា. ក់រូបអ្នកនាង និងអតីតស្វាមីដោយងាយបែបនេះ៕










