កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា លោកជំទាវ សន សៀវមុី ដែលកាលពីមុនជាអតីតកីឡាការិនីតេក្វាន់ដូជម្រើសជាតិរបស់កម្ពុជាមួយរូបដែលដណ្តើមបានមេដាយមាសជូនជាតិច្រើនជាងគេនៅក្នុងកីឡាតេក្វាន់ដូនេះ ។
យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ជីវិតឯកជនរបស់លោកជំទាវបន្តិច លោកជំទាវ សន សៀវមុី បានរៀបការសាងគ្រួសារអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពេលនេះលោកជំទាវក៏ទទួលបានបុត្រម្នាក់ដែលជាកាដូអាពាហ៍ពិពាហ៍របស់លោកជំទាវផងដែរ។
ជាមួយគ្នានេះដែរទោះបីជាពេលនេះលោកជំទាវ សន សៀវមុី មានគ្រួសារក៏ពិតមែនតែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ រូបសម្ផស្ស របស់លោកជំទាវឃើញថានៅតែស្រស់ស្អាតដដែល ថ្វីត្បិតលោកជំទាវធ្លាប់ឆ្លងកាត់ការមានផ្ទៃពោះក៏ពិតមែនតែអ្វីដែលគួរឲ្យសរសើរនោះគឺលោកជំទាវ នៅតែថែរាងបានស្អាតដដែល មិនចាញ់កាលពីនៅក្រមុំឡើយ ។
ជាក់ស្តែងនេះជារូបថតប៉ុន្មានសន្លឹករបស់លោកជំទាវ សន សៀវមុី ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលោកជំទាវបានបង្ហោះនៅលើហ្វេសប៊ុកផេករបស់លោកជំទាវនៅកាលពីពេលថ្មីៗនេះ ៕ ដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា ៖













