មនុស្សជុំវិញពិភពលោក មានការស្លុតចិត្តជាខ្លាំង ក្រោយបានឃើញវិដេអូ ធ្វើ ឃា ត ស្តែងៗទៅលើ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ សិនហ្សូ (មានវិដេអូស្តែង)
ស៊ីហៀង
-

ពិតណាស់ពេលនេះប្រជាជនទូទាំងពិភពលោកកំពុងតែមានការតក់ស្លុតយ៉ាងខ្លាំងក្រោយបានទទួលដំណឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ សិនហ្សូ បានទទួលមរណភាពនៅម៉ោង ៥ រសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២២ នេះក្រោយ មាន ឃា ត ក រ ម្នាក់បានលបធ្វើ ឃា ត លោកក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាមួយនៅទីក្រុង Nara។

យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមនុស្សជាតិនៅលើពិភពលោកកាន់តែមានការរន្ធត់ចិត្តនោះគឺមានវិដេអូមួយឃ្លីប ដែលថតបានស្តែងៗពេលដែល ជនល្មើសធ្វើការ បាញ់ប្រហារមកលើលោក  អាបេ សិនហ្សូ ពេលកំពុងតែធ្វើការថ្លែង សុន្ទរកថា​ នៅកាលពីព្រឹកមិញនេះ ។​

ទន្ទឹមនិងនេះដែរក្រោយពេលធ្វើឃាតលោក អាបេ សិនហ្សូ បានសម្រេច ជនល្មើសត្រូវបានកងកម្លាំងសន្តិសុខធ្វើការចាប់ខ្លួនបានភ្លាមៗនៅនិងកន្លែងកើតហេតុផងដែរ រីឯលោក អាបេ សិនហ្សូ ពេលនេះបានទទួលមរណភាពហើយ នៅកាលពីវេលាម៉ោង ៥ ល្ងាចនេះ ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖