មិននឹកស្មានសោះ ថា ឪពុករបស់មហាសេដ្ឋី Elun Musk មានកូនជាមួយនឹងកូនស្រីចុងរបស់ខ្លួនដែលបាន...
Sophea
-

មហាសេដ្ឋីល្បីឈ្មោះ និងជាកំពូលអ្នកមានជាងគេនៅលើលោកនេះ Elon Musk ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីពិភពលោកលំដាប់ទី១ មិនតែប៉ុណ្ណោះថែមទាំងជាមហាសេដ្ឋីដែលក្ដាប់មុខជំនួញរាប់មុខនៅក្នុងដៃដុចជា លោកជា នារយកប្រតិបត្ដិ របស់ SpaceX Twitter, ក្រុមហ៊ុនផលិតឡានអគ្គីសនី Tesla ក្រុមហ៊ុនផ្កាយរណប Neuralink ជាដើម។


បើទោះបីមាននាមជាមហាសេដ្ឋីល្បីឈ្មោះលំដាប់ពិភពលោកក៏ដោយ ក៏មហាសេដ្ឋី Elon Musk ត្រូវរងនូវការចោទប្រកាន់នានាជាច្រើន ដោយថ្មីៗនេះ លោកកំពុងតែទទួលរងបណ្ដឹងពី ក្រុមហ៊ុន បណ្ដាញសង្គមយក្ស Twitter ផងដែរ ក្នុងការដែលលោកបដិសេធមិនធ្វើការទិញវិញ ក្រោយពីចុះកិច្ចកុងត្រាទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លា កាលពីប៉ុន្មានខែមុន។ 

រឿងមិនចប់ត្រឹមនេះឡើយ ស្រាប់តែលេចដំណឹងមកថែមទៀតថា ឪពុករបស់មហាសេដ្ឋីរូបនេះដែលមានឈ្មោះថា Errol Musk កំពុងតែលមានកូនជាបន្ដបន្ទាប់ជាមួយនឹងកូនស្រីចុងរបស់ខ្លួនទៅ ដែលខ្លួនបានធ្វើការចិញ្ចឹមមើលថែនារីរូបនោះតាំងពីអាយុ ៤ឆ្នាំ ។មិនតែប៉ុណ្ណោះ កូនដែលមានជាមួយនឹងកូនស្រីចុងគឺជាកូនទី ២ ដែលមកទល់ពេលនេះ ឪពុករបស់ Elon Musk កំពុងមានកូន២នាក់ជាមួយនឹងនារីដែលជាកូនចិញ្ចឹមរូបនោះ។ 

សូមទស្សនារូបភាពខាងក្រោម៖