កម្សាន្ត ៖ ពិតណាស់ជឿជាក់ថាមានមហាជនជាច្រើនពិតជាបានស្គាល់រួចមកហើយពីតារាពហុជំនាញ រ៉ូលីន ដែលសព្វថ្ងៃកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈក្នុងស្រុកតាមរយៈសមត្ថភាពនិងទេពកោសល្យដ៏ពិតប្រសព្វរបស់លោកផងដែរ ។
ដោយឡែកទោះបីលោកជាតារាភេទទី៣ ក៏ពិតមែនប៉ុន្តែមានមហាជនក្មេងចាស់ច្រើនណាស់គាំទ្រនិងពេញចិត្តយ៉ាងខ្លាំងចំពោះទេពកោសល្យដែលលោកមាន ហើយជាពិសេសនោះគឺជំនាញក្នុងការតែងខ្លួនធ្វើជាមនុស្សស្រីតែម្តង រ៉ូលីន តែងតែធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោកតែងខ្លួនជាមនុស្សស្រី ព្រោះថាក្រោយពេលលោកតែងខ្លួនជាមនុស្សស្រីហើយ បុរសៗណាឃើញក៏ចាប់ភ្លឹកដែរ ។
ជាមួយគ្នានេះដែរមួយរយៈចុងក្រោយមកនេះឃើញថា រ៉ូលីន ឧស្សាហ៍តែងខ្លួនជាមនុស្សស្រីទៅចូលរួមនៅក្នុងកម្មពិធីជាញឹកញាប់ខ្លាំងណាស់ហើយក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជុំវិញខ្លួនរបស់លោកមិនតិចនោះដែរ រហូតមានពាក្យសរសើរថាតារាភេទទី៣ រូបនេះស្រស់ស្អាតមិនចាញ់មនុស្សស្រីផងដែរ ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖












