គ្រប់គ្នាប្រាកដជាបានស្គាល់ រួចមកហើយ ពីតអតីតតារាកំប្លែង និង ជាកូនស្រីរបស់ល្ខោនបាសាក់ ដ៏ល្បីឈ្មោះ ភី សុគន្ធធី ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ព្រោះថាក្រុមល្ខោនរបស់អ្នកនាង ពិតជាបាននាំសំណើច ដល់មហាជនជាច្រើន ផងដែរ។



ទោះបីជាស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែក្រុមល្ខោនមួយនេះ នៅតែបន្តការគាំទ្រមិនដាច់ ឲ្យតែចេញសម្តែងជូនបងប្អូនតាមបណ្តាខេត្តម្តងៗ គឺមានបងប្អូនជាច្រើន តែងសួរថា ក្រុមល្ខោនអ្នកណា ព្រោះមានបងប្អូនចង់ទស្សនា នោះគឺក្រុមល្ខោន របស់ ភី សុគន្ធធី តែមួយប៉ុណ្ណោះ។
បើងាកមកមើលកូនស្រី របស់ម្ចាស់ក្រុមល្ខោន នេះវិញ ពិតជាមិនធម្មតានោះទេ កេរ្តិ៍ឈ្មោះ របស់អ្នកនាង ពិតជាល្បីរន្ធឺ ទោះបីជាពេលនេះ អ្នកនាង បានចាកឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន តែអ្នកនាង នៅបន្តទទួលបានការគាំទ្រ មិនចាញ់កាលពីមុនឡើយ។



អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បន្ទាប់ពីអ្នកនាង ផន សុផារី បានធ្វើវិដេអូ ពាក់ព័ន្ធនឹងការរស់នៅរបស់កូនស្រី ឲ្យមហាជន បានទស្សនា ក៏ដូចជាសើចសប្បាយ ។ កូនស្រី ទី២ របស់អ្នកនាង បានធ្វើឲ្យអ្នកគាំទ្រ ពិតជាទប់សំណើចមិនបានទេ ពេលបានឃើញសកម្មភាពកូនស្រី អ្នកនាង ផន សុផារី។
គ្រប់ពេលវេលា ដែលអ្នកនាង បានបង្ហោះវិដេអូ គឺមានបងប្អូនជាច្រើន បានចូលមើល ហើយតែងសើចសប្បាយ ជានិច្ច ។ មកទល់នឹងពេលនេះ ស្វាមីអ្នកនាង ផន សុផារី ស្វាមី ហើយនឹងកូន បាននាំកូនស្រីទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ។ បន្ទាប់ពីចេញពីវត្តវិញ ស្រាប់តែស្វាមីអ្នកនាង ផន សុផារី បានបង្ហោះសារថា "លួងកូនចូលវត្ត ខុស ពីកូនលួងឪទៅAeon ជូនបុណ្យស្មើរគ្នាផង"៕










