មាន សូនីតា កំពុងធ្វើឲ្យមហាជភ្ញាក់ផ្អើល និងសម្រស់របស់នាង ជាមួយការបង្ហាញខ្លួននៅក្នុងឈុត ព្រះនាងឥន្រ្ទទេវី
-

ជាការពិតណាស់តារាសម្តែងកញ្ញា មាន សូនីតា ត្រូវបានទស្សនិកជន​ អ្នកគាំទ្រ ទទួលស្គាល់ថាជាតារាសម្តែងដែលមានប្រជាប្រិយភាព មួយរូបហើយនាងក៏ជាតារាស្រីដែលមានភាពលេចធ្លោជាងគេ នៅក្នុងបណ្តាញសង្គមទៀតផង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពេលបច្ចុប្បន្ន នេះ កញ្ញា មាន សូនីតា ទទួលបានសម្លេងគាំទ្រច្រើនខ្លាំងណាស់ ពីសំណាក់មហាជន តាមរយៈការបង្ហាញសមត្ថភាព និងការលេងស្ទាយ៍តែងខ្លួនប្លែកៗផងដែរ ។ 

ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាសម្តែង មាន សូនីតា វិញ នាងត្រូវបានមហាជនដាក់រហស្សនាមថា «រាជិនីក្រមា » ហើយអ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះទេគឺ ពីមួយថ្ងៃទៅមួយថ្ងៃ មាន សូនីតា មានសម្រស់កាន់តែស្អាតឡើងៗ ហើយសម្រស់របស់កញ្ញា ត្រូវបានគេដឹងថាជាសម្រស់ ស្រស់ស្អាតពីធម្មជាតិ ដោយមិនមានការវះកាត់កែសម្ផស្ស ឡើយ ។ 

ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ គេបានសង្គេតឃើញថាតារាសម្តែងរូបនេះបានបង្ហោះរូបថតដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលបានតែងខ្លួននៅក្នុងឈុតរបស់ ព្រះនាងឥន្រ្ទទេវី ក្រោយពេលតែងខ្លួននៅក្នុងឈុតមួយនេះ មើលទៅសម្រស់របស់ តារាសម្តែង មាន សូនីតា ពិតជាសាកសម និងឈុតមួយនេះខ្លាំងណាស់ ។ 

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះថែមទាំងបានភ្ជាប់មកជាមួយនិងសារដ៏មានន័យបែបនេះផងដែរថា ៖ «ស្ត្រីនៃអាណាចក្រអង្គរ» ជាអង្គក្សត្រីដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជា 

ជាស្រ្តីម្នាក់ដែលយកព្រះហឫទ័យទុកដាក់ក្នុងការហាត់រៀនភាសាសំស្រ្តឹត មុខវិជ្ជាអក្សរសិល្ប៍ និងវិទ្យាសាស្រ្តផ្សេងៗ យ៉ាងស្ទាត់ជំនាញ ជាពិសេសទស្សនវិជ្ជា ព្រះពុទ្ធសាសនា។ ការសិក្សាគម្ពីរធម៌អាថ៌ព្រះពុទ្ធ ធ្វើអោយព្រះនាងមានប្រាជ្ញា ឈ្លាសវៃ ហើយសព្វព្រះទ័យយ៉ាងខ្លាំងក្នុងការប្រតិបត្តិតាមព្រះពទ្ធោវាទ។ ​ព្រះនាង ទ្រង់ជំរុញវិស័យសិល្បៈ អក្សរសាស្រ្ត វប្បធម៌ជាតិ អោយមានសន្ទុះរីកចំរើនជឿនលឿនយ៉ាងខ្លាំងក្លា។

ក្នុងឋានៈជាស្ត្រីនៃអាណាចក្រអង្គរ ព្រះនាងទ្រង់ព្យាយាមបញ្ចុះ បញ្ចូលព្រះស្វាមីអោយមាន គុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជានុរាស្រ្ត និងងាកមកកាន់ព្រះពុទ្ធសាសនា យ៉ាងមុតមាំ។ តម្លៃជាអមតៈគួរអោយកោតស្ងប់ស្ងែងទាំងអស់នេះ កើតឡើងដោយសារចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងចរិយាល្អឥតខ្ចោះរបស់ស្រ្តីនាសម័យនោះ។ 

ស្នាមព្រះហស្ថដ៏អស្ចារ្យទាំងនោះ ស្ថិតនៅគង់វង្សរហូតមកដល់បច្ចុប្បន្នកាលនេះ ហើយមិនគ្រាន់តែបង្ហាញប្រាប់កូនខ្មែរអំពីហេតុការណ៍ក្នុងសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផុសស្មារតីកម្ពុជា និងកុលបុត្រគ្រប់រូបអោយថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ អក្សសាស្ត្រជាតិយើងអោយបានថ្កុំថ្កើងរុងរឿងតទៅ ដើម្បីរក្សាអត្តញ្ញាណជាតិអោយនៅគង់វង្សជារឿងរហូត » ៕