ទំព័រហ្វេសប៊ុក 泰國潮流 Thaiin បានបង្ហាញរូបភាពដោយប្រើកម្មវិធី AI ដើម្បីបង្កើតរូបភាពពិត។ ដោយការក្លែងធ្វើស្ថានភាពរបស់មនុស្សជាច្រើន រស់នៅ និងរួមរស់ជាមួយមនុស្សក្រៅភព ហើយនេះគឺជាពេលដែលមនុស្សសុំថតរូប Selfie ជាមួយមនុស្សភពក្រៅ។ ក្នុងព្រឹត្តិការណ៍សម្មតិកម្ម វាហាក់ដូចជាមិត្តភាពដ៏ល្អមួយដែលមិនធ្លាប់មាន។
បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងមន្ទីរបញ្ចកោន ដល់វេនទីភ្នាក់ងារអវកាសណាសា ម្តងដែលចាប់អារម្មណ៍ចង់សិក្សាពីបាតុភូតចម្លែកនៅលើអាកាស ដែលគេប្រទះឃើញ ហើយដែលគេហៅកាត់ជាភាសាអង់គ្លេស ថា “UFO”។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកទទួលខុសត្រូវរបស់ទីភ្នាក់ងារណាសា បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការ លើបាតុភូតចម្លែកក្នុងអាកាស ដែលគេមិនអាចពន្យល់ និងមិនអាចកំណត់អត្តសញ្ញាណបាន។
រហូតមកដល់ពេលនេះ គេនៅមិនទាន់រកបានភស្តុតាងណាដែលបង្ហាញថា បាតុភូតចម្លែក UFO មានប្រភពចេញមកពីមនុស្សក្រៅភព។ ប៉ុន្តែ សម្រាប់លោកThomas Zurbuchen សមាជិករដ្ឋបាលម្នាក់របស់ណាសា គេក៏គ្មានភស្តុតាងណាដែលអះអាង ថា នៅក្នុងបាតុភូតចម្លែកនោះ គ្មានជីវិតរស់នៅដែរ។ ទាក់ទងនឹងវត្តមានមនុស្សក្រៅភព ណាសា ធ្លាប់បាន ស្រាវជ្រាវកន្លងមកនៅក្នុងទីអវកាស ដូចជាសិក្សាលើទម្រង់តូចល្អិត នៅលើភពព្រះអង្គារ ឬសញ្ញាមកពីភពផ្សេងទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ជាដើម។ ប៉ុន្តែ នេះជាលើកទី ១ ដែលណាសាស្រាវជ្រាវរកមនុស្សក្រៅភព នៅលើផែនដី៕
តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖