OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ ត្រៀមនឹងបង្ហាញខ្លួនឆាប់ៗនេះ
សីហា
-

តើស្មាតហ្វូនបែបណាដែល Gamer ឬអ្នកចូលចិត្តលេងហ្គេមចង់បាន? បច្ចុប្បន្នយុវវ័យភាគច្រើនចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ ហើយភាគច្រើនជ្រើសរើសប្រភេទស្មាតហ្វូនមានតម្លៃសមរម្យ តែសមត្ថភាពខ្លាំងអាចលេងហ្គេមគ្រប់ប្រភេទដូចជា PUBG , MLBB, Rules of Survival ជាដើម។ ដូចនេះហើយ OPPO បាននាំមកជូននូវស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីម៉ូដែល ដែលអាចទ្រទ្រង់ដំណើរការលេងហ្គេមបានយ៉ាងរលូននោះគឺ “OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ”។

ជាការពិតណាស់! សម្រាប់អ្នកចូលចិត្តលេងហ្គេមប្រាកដជាដកចិត្តមិនរួចទេជាមួយបច្ចេកវិទ្យាសាកថ្មខ្ពស់ ថាមពលថ្មធំ អេក្រង់ធំទូលាយ ល្បឿនអូសបញ្ជារលូន និងមិនងាយក្តៅទោះលេងយូរម៉ោងក៏ដោយ។

• OPPO A78 គឺជាទូរស័ព្ទស៊េរី A ដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្មខ្ពស់ និងកម្លាំងថ្មធំរហូតដល់ 5000mAh ជាមួយនឹងកម្លាំងសាកថ្ម 67W SUPERVOOCTM ដោយគ្រាន់តែចំណាយពេលសាក 15 នាទីបាន 48% និងសាក 44 នាទីបានដល់ទៅ 100% ។ កម្លាំងថ្ម 5000mAh នេះ អាចប្រើប្រាស់ក្នុងការនិយាយទូរស័ព្ទបានរហូតដល់ 30.75ម៉ោង, មើលវីដេអូ YouTube បាន 16.37ម៉ោង និងអាចលេងហ្គេមបានដល់ទៅ 7.88ម៉ោង។ ជាងនេះទៅទៀត ថ្មទូរស័ព្ទនៅតែរក្សាសុខភាពល្អលើសពី 80% បន្ទាប់ពីការប្រើប្រាស់បាន 4ឆ្នាំក៏ដោយ។

• OPPO A78 បំពាក់ជាមួយអេក្រង់ទម្លុះ AMOLED 90Hz ទំហំ 6.43 អ៊ីញ ជាមួយកម្រិតបង្ហាញ FHD+ ផ្តល់ជូននូវរូបភាពច្បាស់ត្រជាក់ភ្នែក ធ្វើឲ្យការលេងហ្គេមកាន់តែរស់រវើក ព្រមទាំងទទួលបានវិញ្ញាបនបត្រពី Netflix និង Amazon Prime Video បញ្ជាក់គុណភាពអេក្រង់កម្រិតខ្ពស់។ លើសពីនេះ មិនមែនអេក្រង់ AMOLED ទាំងអស់សុទ្ធតែអាចស្កេនដោះសោរលើអេក្រង់បាននោះទេប៉ុន្តែ A78 ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ ផ្តល់នូវកម្រិតសុវត្ថិភាពខ្ពស់ លឿនរហ័សទាន់ចិត្តស្កេនភ្លាមដោះសោរបានភ្លែត។ បន្ថែមពីអេក្រង់ដ៏ទាន់សម័យ វាក៏ផ្តល់បទពិសោធលេងហ្គេមគ្មានដែនកំណត់ជាមួយនឹង Speaker ចំនួន 2 គ្រាប់ ឬហៅថា Dual Stereo Speaker បញ្ចេញសំឡេងកាន់តែខ្លាំងរហូតដល់ 200% ដែលស្មើនឹងទូរស័ព្ទធម្មតាគុណនឹង ២ ប៉ុន្តែនៅតែរក្សាគុណភាពសំឡេងច្បាស់ ពីរោះបែប surround sound 360° ធ្វើឲ្យស្តាប់នូវសម្រិបជើងរបស់សត្រូវបានយ៉ាងល្អ នៅពេលលេងហ្គេមប្រយុទ្ធក្នុងសមរភូមិ។

• បើកគាំងៗ អូសទាក់ៗ ធុញណាស់មែនទេ? OPPO A78 ផ្តល់នូវអនុភាព RAM 8GB +(ថែម 8GB) កាន់តែធំជាងមុន ដើម្បីជួយដល់ដំណើរការទូរស័ព្ទរហ័ស ឆ្លាស់កម្មវិធីទៅមកកាន់តែរលូន ព្រមទាំងមានទំហំផ្ទុករហូតដល់ 256GB អាចផ្ទុកវីដេអូ រូបភាព ឬហ្គេមធំៗបានម៉ាស្រលាញ់ដោយមិនចាំបាច់បារម្ភ និងជាស្មាតហ្វូនស៊េរី A ដំបូងដែលផ្តល់នូវទំហំផ្ទុកធំបែបនេះផងដែរ។

នេះបើយោងតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា OPPO ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី ដៃគូលេងហ្គេមដ៏អស្ចារ្យ។ ដូចនេះចង់ដឹងថា នៅក្នុងកម្មវិធីសម្ពោធផ្លូវការស្មាតហ្វូន OPPO A78 នឹងមានអ្វីប្លែកចម្លែកភ្នែក កុំភ្លេចតាមដាននៅលើហ្វេសប៊ុកផេគរបស់ OPPO ទាំងអស់គ្នា!