បងប្អូនប្រហែលជាដឹងពីគុណប្រយោជន៍ទឹកញហើយ! នេះជាវិធីធ្វើទឹក ញ ដែលត្រឹមត្រូវ !
ណារ៉ា
-
លោកអ្នកប្រហែលជាធ្លាប់បានស្គាល់មកហើយថា ញ វាមានប្រយោជន៍ចំពោះសុខភាពខ្លាំងប៉ុណ្ណា។ខាងក្រោមនេះជាវិធីធ្វើទឹកញ ដោយខ្លួនឯង៖
វិធីធ្វើ៖​-បេះ​ញ​ទុំ​ពី​ចម្ការ ប៉ុន្តែ​មុនពេល​វា​ប្រែ​ទៅជា​ស​។ ​​-លាង​ទឹក​ឱ្យ​ស្អាត រួច​ហាលថ្ងៃ​។ ក្នុងពេល​បី​បួន​ម៉ោង​វា​នឹង​ប្រែជា​លឿងៗ ហើយ​ចាប់ផ្តើម​ធុំ​ក្លិនឈួល​ខ្លាំង​ពី​ញ​នោះ​។ ​-បន្ទាប់​មកដល់​ពេលដែល​ត្រូវយក​ញ​ទាំង​នោះមក​ញាត់​ចូល​កូន​ដប​តូចៗ​។ ​​-លោកអ្នក​អាច​ច្រក​ដាក់​កូន​ដប​តូចៗ និង​ច្រក​ម្តង ២ ឬ ៣ ផ្លែ តែ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វា​ណែន​ក្នុង​ដប​នោះ​។
  ​​-ទុកចោល៦ទៅ៨សប្តាហ៍លោកអ្នក​អាច​ចាក់យ​ក​ទឹក​ញ​មក​ទទួលទាន​បាន​។ ទុក​កាន់តែ​យូរ​កាន់តែ​ល្អ ហើយ​ទឹក​កាន់តែ​ខ្មៅ​កាន់តែ​ល្អ​។ ​​-ផឹក​មួយថ្ងៃ1កែវកាហ្វេដើម្បី​​រក្សា​សុខភាព​ទូទៅ​ឱ្យនៅ​ល្អ និង​បង្កើន​កម្លាំង​ខ្លាំងក្លា​និង​រហ័សរហួនទ្វេរដង​។
*អត្ថប្រយោជន៍​ទឹក​ញ​ ​​-ការពារ​ជំងឺមហារីក​-ការពារ​និង​ជំរុញ​មុខងារ​ថ្លើម​​​-សម្រួល​សាច់ដុំកុំ​ឱ្យ​ចុក​រោយ​​​-ការពារ​កុំឱ្យ​ធ្លាក់ចុះ​មុខងារ​ខួរ​ក្បា​រ និង​រក្សា​ការចងចាំ​របស់​មនុស្ស​-បំបាត់​ជំងឺ​សន្លាក់​គ្រប់​ប្រភេទ​​-បន្ធូរបន្ថយ​ជំងឺ​ទឹកនោមផ្អែម​៕