តារាសម្តែង លោក វង់ វិចិត្រ ជូបទុក្ខធំ ខណៈដែលប្អូនស្រីជាទីស្រលាញ់ចាកចេញគ្មានថ្ងៃវិលមកវិញ...
-

តារាសម្តែង និងជាពិធីករដ៏ស្រស់សង្ហារ លោក វង់ វិចិត្រ មានទុក្ខយ៉ាងក្រៀមក្រំ ដោយប្អូនស្រីរបស់លោកបានទទួលមរណៈភាព​ នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ៥ព្រឹកនេះ។ បងប្រុសម្នាក់រៀបរាប់ទាំងអារម្មណ៍ក្តុកក្តួល ពេលដែលប្អូនស្រីជាទីស្រលាញ់ចាកចេញឆ្ងាយគ្មានថ្ងៃនឹងត្រឡប់ តែបងចង់ប្រាប់ថា "បងស្រលាញ់ឯងណាស់ ប្អូនស្រីសំណព្វចិត្តរបស់បង"។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vong Vichet បានរៀបរាប់ទាំងទឹកភ្នែកថា "ទោះបីប្អូនស្រីខ្ញុំកើតមកមិនស្អាតដូចគេ, មិនមានសាច់ឈាមស្រស់ថ្លាដូចគេ, មិនគួរអោយស្រលាញ់ដូចគេ. តែពួកខ្ញុំស្រលាញ់ប្អូនខ្ញុំណាស់ ហើយក៏ជាប្អូនស្រីតែមួយគត់របស់ពួកខ្ញុំ. ហេតុអីក៏មិនអាណិតការស្រលាញ់របស់ពួកខ្ញុំបន្តិចសោះ ដាច់ចិត្តយកប្អូនខ្ញុំ ចេញពីពួកខ្ញុំទៅ ទៅជារៀងរហូត ទៅគ្មានថ្ងៃត្រឡប់. "កាកាធ្លាបប្រាប់ម៉ាក់ថា នឹកអាហ៊ាណាស់ ចង់អោយអាហ៊ាមកនៅផ្ទះវិញ លូវអាហ៊ាមកវិញហើយតើ ម៉េចលូវទៅចោលអាហ៊ាវិញចឹង..??" "កាកាធ្លាប់ប្រាប់អាហ៊ាថា Ipad អាចាស់ពិបាកប្រើណាស់ អាហ៊ាថា ចាំហ៊ាបើកប្រាក់ខែ ចាំហ៊ាទិញអោយថ្មី លូវម៉េចមិនចាំប្រើ Ipad ថ្មីសិន..??" "កាកាធ្លាប់សួរ អាហ៊ាថីអត់ទៅធ្វើការចឹង នៅផ្ទះរហូតចឹង..?? ហ៊ាប្រាប់ថា ហ៊ាប្តូរការងារ រកការងារថ្មីអត់ទាន់បាន..លូវហ៊ារកការងារបានហើយ ម៉េចទៅចោលហ៊ាចឹង..??" ចាប់ពីថ្ងៃនេះទៅ ហ៊ាលែងលឺ កាកាហៅអាហ៊ាញុាំបាយទៀតហើយ លែងលឺ កាកាសួរអាហ៊ាទៅណាទៀតហើយ. អគុណសំរាប់មនោសញ្ចេតនាបងប្អូនរយៈពេល៨ឆ្នាំនេះ កើតមកជាតិក្រោយកុំអោយចឹងទៀត"។ យ៉ាងណាមិញ ក៏មានមិត្តភ័ក្រ្តក៏ដូចជាមិត្តនៅតាមហ្វេសប៊ុក ក៏ចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ៕

ដោយ៖ និមល ប្រភព៖​ Vong Vichet