ឈប់បារម្ភបានហើយបងប្អូនដែលចិញ្ចឹមគោ...នេះនែរូបមន្តផ្សំថ្នាំធម្មជាតិព្យាបាលគោឈឺកើត គ្រុនក្តៅ ស្គមស្គាំង និងរាគ ឱ្យមានកម្លាំងស៊ីស្មៅច្រើនវិញ
ណារ៉ា
-

ខាងក្រោមនេះជារូបមន្តផ្សំថ្នាំធម្មជាតិព្យាបាលគោឈឺកើត គ្រុនក្តៅ ស្គមស្គាំង និងរាគ ឱ្យមានកម្លាំងស៊ីស្មៅច្រើនវិញ។ គ្រឿងផ្សំ និងសម្ភារ ៖ -ដើមបណ្ដូលពេជ្រប្រមាណ២ទៅ៣គីឡូក្រាម

-ទឹកនោមគោ១៥លីត្រ និងអំបិល១ក្តាប់ -ពាងថ្នាំ ធុងប៉េត្រូ១ ឬកូនពាងដែលអាចដាក់ទឹកបាន១៥លីត្រ -ឈើសម្រាប់កូរ និងបំពង់ឫស្សីសំរាប់បញ្ច្រកថ្នាំឲ្យគោផឹក។
វិធីធ្វើ៖ -យកបណ្ដូលពេជ្រមកកាត់ជាកំណាត់
-យកទៅដាក់ត្រាំជាមួយនឹងទឹកនោមគោ
-យកអំបិលមួយក្តាប់ដាក់ចូល ហើយកូរវាមួយថ្ងៃម្តង។ -រក្សាទុកទឹកថ្នាំនេះក្នុងម្លប់រយៈពេលមួយអាទិត្យទើបអាចយកទៅឲ្យគោផឹកបាន។
វិធីប្រើប្រាស់៖ -ច្រកម្តង១លីត្រឲ្យគោផឹកពី ១ ទៅ ៣ដងក្នុងមួយថ្ងៃ ដោយអាស្រ័យលើស្ថានភាពសុខភាពជាក់ស្តែងរបស់គោ
-រយៈពេលដំបូងអាចច្រក៣ដងក្នុងមួយថ្ងៃ ក្រោយមកទៀតច្រកមួយដងក្នុងមួយថ្ងៃ
-ច្រកបែបនេះបានរយៈពេលមួយអាទិតយ្យ នោះនឹងឃើញគោចាប់ផ្តើមប្រែប្រួលស៊ីចំណីឡើងវិញជាធម្មតា។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត