រថយន្តកូរេបើកគៀឃឿនទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ និងរបួសធ្ងន់ស្រាល៧នាក់នៅខណ្ឌដង្កោ
-

ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ និងមនុស្ស៥នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេធ្វើដំណើរដោយរថយន្តកូរេមួយគ្រឿងបានរេចង្កូតទៅបុកឃឿនទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់៣កង់ ឯរថយន្តក្រឡាប់ផ្អឿងជើងម្ខាង ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើម៉ាក កូរេ មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 2A-0419 ធ្វើដំណើររួមគ្នាដោយមនុស្សប្រុស៧នាក់ របួសធ្ងន់២នាក់ ស្រាល៥នាក់ ។


យោងតាមសម្ដីជនរងគ្រោះដែលធ្វើដំណើរក្នុងរថយន្តបង្កខាងលើ ព្រមទាំងរងរបួសស្រាលបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងមិច រថយន្តបានរេទៅបុកឃឿនទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្អឿងជើងម្ខាងតែម្ដង ដោយធ្វើឲ្យតៃកុង និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ព្រមទាំងអ្នករួមដំណើរ៤នាក់ ទាំងរូបគាត់ផ្ទាល់រងរបួសស្រាល ។


ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកដង្កោ ដឹកយកទៅសង្គ្រោះភ្លាមៗ ។. ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕



ដោយ៖ ភារ៉ា