រថយន្ដទំនើបមួយគ្រឿងបើកគេចពីម៉ូតូបត់មកបុកនិងរបាំងថ្មបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ
-

ភ្នំពេញ៖ រថយន្ដទំនើបមួយគ្រឿងបើកគេចពីម៉ូតូបត់មកបុកនិងរបាំងថ្មបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ឯម៉ូតូជិះទៅបាត់ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៤០ នាទីយប់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្ដម៉ាកលុចសុីសRX 330 ពណ៌សរពាក់ស្លាកភ្នំពេញ 2Q-6183 បានធ្វើដំណើរពីទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនពេលដែលមកដល់និងកន្លែងកើតហេតុក៏មានម៉ូតូមួយគ្រឿងអត់ស្គាល់ម៉ាកជិះក្នុងទិសដៅពីត្បូងមកជើងជិះបញ្ច្រាស់ផ្លូវ ខណះនោះរថយន្ដម៉ាកលុចសុីសRX 330 បានគេចពីម៉ូតូបត់ចង្កូតមកបុកនិងរបាំងថ្មបណ្ដាលឲ្យរបាំងថ្មធ្លាប់ចូលទឹកមួយកង់ ឯរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯកៃកុងរថយន្ដរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់នៅនិងកន្លែងនិងបានធ្វើការវាស់វែងយករថយន្ដបង្ករទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដដោះស្រាយទៅតាមផ្លូវច្បាប់៕


ដោយ៖​ ភត្រ្តា