ចិន ផ្តល់ជំនួយឥតសំណងមកកម្ពុជា លើវិស័យ...
-

ភ្នំពេញ៖  ភាគីចិន បានផ្តល់ជំនួយឥតសំណងផ្នែកយោធា មកកម្ពុជា នេះបានតាមការបញ្ជាក់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។


សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖

 “ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ខ្ញុំបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមពិធីចុះហត្ថលេខាលើពិធីសារជាមួយ នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីអំពី ការផ្តល់ជំនួយយោធាឥតសំណង របស់ចិនជូនដល់កម្ពុជា នៅទីស្តីការក្រសួងការពារជាតិ ទីក្រុងប៉េកាំង”៕