ផលអាក្រក់ដែលបណ្តាលមកពីការគេងផ្អៀងទៅខាងស្តាំ៖ហើយបើអ្នកជាមនុស្សដែលចូលចិត្តគេងផ្អៀងចំហៀងនោះ អ្នកគម្បីរើសចំហៀងដែលអ្នកត្រូវគេងអោយបានត្រឹមត្រូវ ព្រោះថាវាមានផលវិជ្ជមាន និងអវិជ្ជមាន។
– ផលប៉ះពាល់នៃការគេងបែរទៅខាងស្តាំគឺ ថាវាអាចធ្វើអោយអ្នកឆ្អល់ចុងដង្ហើម
– ប្រសិនបើអ្នកមានទំងន់ធ្ងន់ជាងធម្មតា ការដេកនៅខាងស្តាំរយៈពេលយូរ អាចដាក់សម្ពាធទៅលើថ្លើមរបស់អ្នកបាន
– ចំពោះស្រ្តីមានផ្ទៃពោះ ការគេងទៅខាងស្តាំអាចធ្វើឲ្យប្រព័ន្ធឈាមមិនអាចផ្តលឲ្យទារកគ្រប់គ្រាន់ ហើយប្រឈមនឹងហានីភ័យការរលូតកូនផងដែរ។
អត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលនៃការគេងបែរទៅឆ្វេង៖
គ្រប់គ្នាប្រហែលជាមានការភ្ញាក់ផ្អើលនៅពេលបានដឹងថា ឥរិយាបថនៃការគេងរបស់អ្នកអាចជួយពង្រឹង ឬបំផ្លាញសុខភាពរបស់អ្នក។ អ្នកប្រហែលជាប្រើឥរិយាបថនៃការគេងណាដែលអ្នកគិតថាសុខស្រួល។ ប៉ុន្តែ តើអ្នកដឹងទេថា ការគេងបែរទៅឆ្វេងអាចផ្តល់អត្ថប្រយោជន៏ច្រើនដល់សុខភាពរបស់អ្នក?
វានឹងជួយការពារជំងឺជាច្រើន, ជួយពង្រឹងសុខភាពបេះដូង, ជួយដល់ការរំលាយអាហារ, ការពារភាពនឿយហត់, ជួយពង្រឹងចលនាពោះវៀន និងអ្វីៗជាច្រើនទៀត។ អ្នកគួរតែហ្វឹកហាត់រាងកាយរបស់អ្នកឲ្យគេងបែរទៅឆ្វេង។
បន្ទាប់ពីបានអានអត្ថបទនេះរួច អ្នកនឹងបានដឹងពីសារៈសំខាន់នៃការគេងបែរទៅខាងឆ្វេង។ ឥរិយាបថនៃការគេងផ្សេងទៀត(ក្រៅពីការគេងបែរទៅឆ្វេង) អាចប៉ះពាល់អាក្រក់ដល់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកគេងបែរទៅស្តាំ សារធាតុពុលក្នុងរាងកាយនឹងមិនបញ្ចេញឲ្យបានត្រឹមត្រូវឡើយ ហើយធ្វើឲ្យបន្ទុកទៅលើបេះដូងក៏កាន់តែកើនឡើងផងដែរ។ ការគេងបែរទៅស្តាំក៏អាចបណ្តាលឲ្យមានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។
ការគេងផ្ងារអាចបណ្តាលឲ្យពិបាកដកដង្ហើម និងអាចធ្វើឲ្យមនុស្សជួបនឹងគ្រោះថ្នាក់ដោយសារការគេងអត់ដង្ហើម ឬជំងឺហឺត។ ដូច្នេះ សំខាន់ត្រូវអនុវត្ត និងហ្វឹកហាត់រាងកាយរបស់អ្នកឲ្យបានគេងបែរទៅខាងឆ្វេង។
ខាងក្រោមនេះជាអត្ថប្រយោជន៏សុខភាពសំខាន់ៗបានមកពីការគេងបែរទៅឆ្វេង៖
ការពារអ្នកពីជំងឺធ្ងន់ធ្ងរ
ការគេងបែរទៅឆ្វេងអាចជួយពង្រឹងសុខភាពរបស់អ្នក ដោយជួយកម្ចាត់ជាតិពុលតាមរយៈទឹករងៃ។ វាអាចជួយការពារពីជំងឺធ្ងន់ធ្ងរគ្រប់យ៉ាង ព្រោះសារធាតុពុលជាច្រើនត្រូវបានបញ្ចេញចោលតាមរាងកាយរបស់អ្នក។ ការគេងបែរទៅឆ្វេងនឹងជួយដល់ប្រព័ន្ធទឹករងៃ ដើម្បីកម្ចាត់កាកសំណល់ទាំងអស់ចេញដូចជា សារធាតុពុលក្នុងទឹករងៃ។ រាងកាយដែលគេងបែរទៅឆ្វេងពិតជាសំខាន់ចំពោះក្រពេញទឹករងៃ ហើយការគេងបែរទៅស្តាំធ្វើឲ្យប្រព័ន្ធក្នុងរាងកាយស្ពឹក ដើរយឺត។
ធ្វើឲ្យមុខងារថ្លើម និងតម្រងនោមដំណើរការប្រសើរឡើង
ដោយសារតែពួកវាជាសរីរាង្គរបស់ប្រព័ន្ធរំលាយអាហារ និងបញ្ចេញចោល, ថ្លើម និងតម្រងនោមនឹងបញ្ចេញចោលនូវសារធាតុពុល និងកាកសំណល់ជាច្រើន។ ការគេងបែរទៅឆ្វេងក៏នឹងអាចច្រោះយកសារធាតុពុលបានយ៉ាងមានប្រសិទ្ធិភាពចេញពីក្នុងសរីរាង្គទាំងនេះផងដែរ។
ជួយពង្រឹងដល់ការរំលាយអាហារ
-ការគេងបែរទៅឆ្វេងធ្វើឲ្យក្រពះ និងលំពែងដំណើរការបានតាមធម្មតា។ នេះនឹងជួយដល់ការរំលាយអាហារបានយ៉ាងល្អ។ អង់ស៊ីមលំពែងដែលមានក្នុងលំពែងនឹងត្រូវបានបញ្ចេញនៅពេលចាំបាច់។ អាហារក៏នឹងត្រូវបានបញ្ចេញចោលចេញពីក្រពះយ៉ាងងាយស្រួល ដោយសារទំនាញផែនដីមានការកើនឡើង។
ជួយសម្រួលដល់ចលនារបស់ពោះវៀន
-ទំនាញផែនដីអាចជួយដល់ចលនាការបញ្ជូនអាហារពីពោះវៀនតូចទៅកាន់ពោះវៀនធំ នៅពេលអ្នកគេងបែរទៅឆ្វេង។ វាក៏អាចជួយសម្រួលដល់ការបញ្ចេញកាកសំណល់ចោលនៅពេលព្រឹកផងដែរ។
ជួយពង្រឹងមុខងារបេះដូង
-ការគេងបែរទៅឆ្វេងអាចជួយកាត់បន្ថយបន្ទុកទៅលើបេះដូងរបស់អ្នក ព្រោះទំនាញផែនដីនឹងជួយសម្រួលដល់បំពង់សរសៃឈាម។ ចរាចរណ៏ឈាមទៅកាន់បេះដូងក៏ត្រូវបានកើនឡើង នៅពេលបន្ទុកលើបំពង់សរសៃឈាមបញ្ជូនឈាមទៅកាន់បេះដូងបានតិច។
-ការពារការឡើងជាតិអាស៊ីត និងក្តៅចុងដង្ហើម
-ប្រសិនបើអ្នកគេងបែរទៅឆ្វេង, វានឹងអាចជួយកាត់បន្ថយការកើនឡើងនៃអាស៊ីតក្រពះដែលបណ្តាលឲ្យក្តៅចុងដង្ហើម។
-ការពារភាពនឿយហត់នៅពេលភ្ញាក់ពីគេង
-ការគេងបែរទៅឆ្វេងអាចឲ្យថ្លើម និងថង់ទឹកប្រម៉ាត់ធ្វើចលនាដោយសេរី និងបង្កើតទឹកប្រម៉ាត់បានច្រើន។ វាអាចជួយឲ្យការរំលាយអាហារបានល្អឡើង។
*ការរំលាយជាតិខ្លាញ់ និងការពារជាតិខ្លាញ់ក្នុងថ្លើម
យើងទាំងអស់គ្នាបានដឹងហើយថា ទឹកប្រម៉ាត់កើតចេញពីថ្លើម ហើយថង់ប្រម៉ាត់មានភាពសំខាន់ចំពោះការរំលាយជាតិខ្លាញ់ដោយការគាបយកជាតិខ្លាញ់។ ដោយសារការគេងបែរទៅឆ្វេងអាចជួយដល់ក្នុងការបង្កើតទឹកប្រម៉ាត់បានច្រើន ទើបធ្វើឲ្យការរំលាយជាតិខ្លាញ់បានប្រសើរឡើង។ វាអាចជួយការពារការកើនឡើងនៃជាតិខ្លាញ់ និងជាតិខ្លាញ់ក្នុងថ្លើម៕