ខ្មែរយើងស្រុះដៃគ្នាណាស់ ! ត្រឹម២៤ម៉ោងសោះ ទទួលបានការបរិច្ចាគជាង១៣ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងយុទ្ធនាការ ១ដុល្លារ (មានវិដេអូ)
-

ភ្នំពេញ ៖ ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានដឹងថា កាលពីថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២០ មានមហាជន និងសិល្បករជាច្រើនបាន ចូលរួមលេង challenge ១ ដុល្លារ ដើម្បីដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដែលការផ្តួចផ្តើមគំនិតដោយសារតារាចម្រៀងរូបស្រស់សង្ហា សាយ (sai) ទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែង ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺមានបងប្អូនខ្មែរយើងជាច្រើន បានចូលរួមថវិការផ្ទាល់ខ្លួន យ៉ាងស្រុះដៃគ្នាមែនទែន ក្នុងនោះ ទទួលបានទឹកប្រាក់រហូតដល់ទៅជាង ១៣ម៉ឺនដុល្លារ ឯនោះ គឺស្មើរនឹងពាក់កណ្តាលនៃគោលដៅដែលលោកធ្លាប់កំណត់ទុកថា នឹងប្រមូលថវិការយ៉ាងណាស់ ២៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។

ម្ចាស់បទ "ងប់ងល់"រូបនេះ បានបង្ហាញអារម្មណ៍រំភើប ខ្លាំងមែនទែន ។ ជាមួយគ្នានោះផងដែរ ខាងមន្ទីរ ពេទ្យក៏មិនដឹងស្មានដល់ថា បងប្អូនខ្មែរយើងស្រុះដៃគ្នាខ្លាំង ដល់ថ្នាក់នេះនោះទេ គ្រាន់តែមួយថ្ងៃសោះ មានចំនួនអ្នកដែលចូលលេង​ challenge ១ ដុល្លារ គឺច្រើនសន្ធឹកសន្ធាប់ ។ ជាចុងក្រោយ នៅក្នុងវិដេអូរបស់សាយ មានតែថ្លែងអំណរគុណ និងការសប្បាយចិត្ត ដែលបងប្អូនខ្មែរយើងស្រុះដៃគ្នា នៅក្នុងការលេងហ្គេមមួយនេះ ហើយក៏ជាកំលាំងចិត្តដល់លោក ដែលកាន់តែធ្វើឲ្យរូបលោក តស៊ូទៅមុខមិនរុញរាឡើយ។

ជាក់ស្តែងនៅក្នុងហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "តោះលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា #onedollarchallengeforcambodianchildren ក្នុងកម្មវិធី #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #RUNWITHSAI ដោយគ្រាន់តែ ធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក tag ទៅកាន់មិត្តភក្កិ 10នាក់បន្តទៀតរួចpost នៅលើwall របស់លោកអ្នកដើម្បីលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។

#រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា #SaiRunCharityKH

official website : https://saicambodianartist.com

សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited)

Wing : 03206872 (AHC Patient Contributions)

មានវិដេអូ៖