(ឥណ្ឌូនេស៊ី) ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថាភ្នំភ្លើងមួយបានកើតឡើងនៅខេត្ត ស៊ីតេងហ្គារ៉ា ភាគខាងកើត ប្រទេសឥណ្ឌូនេស៊ី វាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២៩ ខែវិច្ឆិកា) ដោយបាចផេះនិងផ្សែងដែលមានកម្ពស់រហូតដល់ ៤ គីឡូម៉ែត្រទៅលើមេឃនិង វាបានបង្ខំឲ្យ ប្រជាជនជាង ២៧០០ នាក់ស្វែងរកទីជម្រក នេះបើតាមការចុះផ្សាយរបស់ សារព័ត៏មាន Channel News Asia កាលពីថ្ងៃ២៩ ម្សិលមិញនេះ។
លោក Kasbani ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានអោយដឹងថា ស្ថានភាពនៃបន្ទុះភ្នំភ្លើងនេះត្រូវបានកើនឡើងដល់កំរិតខ្ពស់បំផុតទី ២ លើប្រព័ន្ធប្រកាសអាសន្នបួនជាន់របស់ឥណ្ឌូណេស៊ីដោយសារតែ“ ការគំរាមកំហែងកើនឡើង” ដែលធ្វើអោយតំបន់ជិតនោះ លិចលង់ដោយ ពពកក្តៅ កំអែភ្នំភ្លើង និងឧស្ម័នពុល។
ដោយឡែក មិនមានពលរដ្ឋរង.គ្រោះ.ថ្នាក់.ដោយសារហេតុការណ៏នេះទេ តែគួរបញ្ជាក់ថា ឥណ្ឌូនេស៊ីនៅមានភ្នំភ្លើងសកម្មជិត១៣០កន្លែងទៀត ដែលមិនទាន់ផ្ទុះ តែទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនិងប្រឹងប្រែងទប់ស្កាត់ជាអតិបរមា លើឥទ្ធិពលរបស់ភ្នំភ្លើងទាំងនោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia