(បរទេស) យោងតាមនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឱ្យដឹងថាទឹកជំនន់ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងខេត្តចំនួន ៩ នៅភាគខាងត្បូងបាន.ស.ម្លា.ប់.មនុស្ស ៧ នាក់ក្នុងនោះ ៤ នាក់ស្ថិតក្នុងខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុតគឺខេត្ត Nakhon Si Thammarat នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅព្រឹកថ្ងៃទី៤ ធ្នូនេះ។
អាជ្ញាធរបានរាយការណ៍ថាអ្នក.ស្លា.ប់.ទាំងអស់គឺជាអ្នកភូមិស្ថិតនៅក្នុងខេត្ត Nakhon Si Thammarat ជាកន្លែងរងផលប៉ះពាល់ខ្លាំងដែលទូរទស្សន៍បានបង្ហាញពីបុគ្គលិករបស់មន្ទីរពេទ្យដែលកំពុងគរពាងខ្សាច់នៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់ដើម្បីទប់ទឹកមិនឱ្យហូរចូលទៀតផង។
អាជ្ញាធរបានអោយដឹងថា ទឹកជំនន់បានចាប់ផ្តើមមួយសប្តាហ៍ទៅហើយ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះបានដូចជាបានស្រកទៅវិញបន្តិច ប៉ុន្តែលោកបានបន្តថា វាបានធ្វើអោយប៉ះពាល់ដល់ប្រជាជនជាង ២៦១,២៥៣ គ្រួសារ ក្នុងចំនោម៧០ស្រុកដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ។
គួរបញ្ជាក់ថា តំបន់ដែលរងផលប៉ះពាល់គឺជាកន្លែងដាំកៅស៊ូធំ ៗ របស់ប្រទេសថៃដែលភាគច្រើនជាប្រទេសផ្គត់ផ្គង់កៅស៊ូធម្មជាតិរបស់ពិភពលោក ហើយ ក្រុមមន្រ្តីបានធ្វើការស្ទង់មតិដើម្បីវាស់វែងពីទំហំនៃការខូចខាតនៅក្នុងទីក្រុងណាខុនស៊ីថាម៉ាម៉ារ៉ាត់ដែលដីស្រែប្រហែល ១៥០,០០០ រ៉ៃត្រូវបាន.បំ.ផ្លិច.បំ.ផ្លា.ញ.ហើយ ទឹកជំនន់ដែលបាន.បំ.ផ្លា.ញ.កសិដ្ឋានចិញ្ចឹមសត្វជាង ១២.០០០ រ៉ៃផងដែរ។
គួរបញ្ជាក់ថា អ្នកស្រុកកំពុងត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព ដោយក្រុមជួយសង្គ្រោះនឹងកំពុងស្នើរសុំអោយកងព័ទពិសេសលេខ៤១ ដឹកប្រជាជនទៅព្រលានយន្តហោះ ដោយសារតែផ្លូវជាច្រើនគឺត្រូវបានខូចខាត ហើយរថយន្តធុនតូចមិនអាចបើកបរបាននោះទេ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost