ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ Pfizer-BioNTech ត្រូវក្រុមHackers ចូលលួចទិន្នន័យ នៅអ៊ឺរ៉ុប
-

(បរទេស) ក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech បាននិយាយកាលពីថ្ងៃពុធទី ៩ ធ្នូថា ឯកសារទាក់ទងនឹងការអភិវឌ្ឍវ៉ាក់សាំង កូវីដ-១៩ របស់ពួកគេត្រូវបាន“ ចូលប្រើប្រាស់ដោយខុសច្បាប់” នៅក្នុងការ.វា.យ.ប្រ.ហា.រ.តាមអ៊ីនធឺណិតស្តីពីនិយតករឱសថអឺរ៉ុប នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី១០ ធ្នូនេះ។

ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) ដែលវាយតម្លៃថ្នាំនិងវ៉ាក់សាំងសម្រាប់សហគមន៍អឺរ៉ុបបាននិយាយកាលពីប៉ុន្មានម៉ោងមុននេះថា ខ្លួនត្រូវបានក្រុមHackers លួចយកទិន្នន័យមួយចំនួន តាករយះការ.វា.យ.ប្រ.ហា.រ.តាមអ៊ីនធឺណិត។

លោកMarc Rogers ស្ថាបនិកក្រុមអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩របស់CTI បាននិយាយថា “នៅពេលនិយាយអំពីទិន្នន័យដែលបានបញ្ជូនទៅឱ្យស្ថាប័នដែលមានបទប្បញ្ញត្តិទាំងនេះយើងកំពុងនិយាយអំពីព័ត៌មានសម្ងាត់អំពីវ៉ាក់សាំងនិងយន្តការនៃសកម្មភាព ប្រសិទ្ធភាព ហានិភ័យនិងផលប៉ះពាល់របស់វ៉ាក់សាំង ដែលអាចកើតមាននិងទិដ្ឋភាពពិសេសណាមួយដូចជាគោលការណ៍ណែនាំក្នុងការប្រើប្រាស់។វាក៏ផ្តល់នូវព័ត៏មានលំអិតស្តីពីភាគីផ្សេងៗដែលពាក់ព័ន្ធក្នុងកាផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំង រួមទាំងនិយាយអំពីការបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំងទៀតផង ដែលព័ត៏មានទាំងនេះត្រូវបានក្រុមHackersចូលមើលឬបានលួចទៅ”។

ក្រុមអ្នកជំនាញបាននិយាយថាឯកសារបែបនេះអាចមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសនិងក្រុមហ៊ុនដទៃទៀតដែលប្រញាប់ប្រញាល់ដើម្បីបង្កើតវ៉ាក់សាំង។

 គួរបញ្ជាក់ថា Pfizer និង BioNTech បាននិយាយថាពួកគេមិនជឿថាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមក្នុងការសាកល្បងត្រូវបានលួចទៅដែរទេ ហើយ EMA "បានធានាដល់យើងថាការ.វា.យ.លុ.ក.តាមអ៊ិនធឺរណែតនឹងមិនមានផលប៉ះពាល់ដល់ពេលវេលាសម្រាប់ការពិនិត្យឡើងវិញរបស់វ៉ាក់សាំងខ្លួនឡើយ" ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia.