មិនគួរឱ្យជឿ! ប្រទេសទាំងនេះបានបង្វឹកសត្វឆ្កែអោយរកអ្នកផ្ទុកកូវីដ-១៩ដោយគ្រាន់តែហិតក្លិនញើសតែប៉ុណ្ណោះ
-

(បរទេស) យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានអោយដឹងថាសត្វឆ្កែត្រូវបានបណ្តុះបណ្តាលដើម្បីរកអ្នកផ្ទុកកូវីដ-១៩ តាមរយះការហិតញើសរបស់មនុស្សតែប៉ុណ្ណោះ នេះតាមការចុះផ្សាយរបស់សារព័ត៏មានCNNកាលពីថ្ងៃទី១១ ធ្នូ ម្សិលមិញ។ 

យើងដឹងហើយថាជាទូទៅ សត្វឆ្កែត្រូវបានគេបង្វឹកដើម្បីអោយហិតរក ថ្នាំ.ញៀ.ន អា.វុ.ធ ឬសារ.ធាតុបង្ក.គ្រោះ.ថ្នា.ក់ផ្សេងៗ នៅតាមទីសាធារណៈឬនៅតាមព្រលានយន្តហោះ។

ប៉ុន្តែឥឡូវនេះ ប្រទេសជាច្រើននៅលើពិភពលោកកំពុងស្វែករកលទ្ធភាពប្រើប្រាស់សត្វឆ្កែដើម្បីហិតរកអ្នកផ្ទុកកូវីដ-១៩ បើទោះបីជាអ្នកផ្ទុកទាំងនោះមិនបញ្ចេញរោគសញ្ញាក៏ដោយ។

ជាក់ស្តែង ប្រទេសហ្វាំងឡង់ ត្រូវបានបណ្តុះបណ្តាលក្រុមសត្វឆ្កែសត្វក្លិន ដើម្បីរកអ្នកផ្ទុកកូវីដ-១៩ នៅអាកាសយានដ្ឋានHelsinki តាំងពីខែកញ្ញាមកម្លេះ ហើយសាធារណរដ្ឋឈីលី ក៏បានបង្វឹកសត្វឆ្កែហិតក្លិនលើមនុស្សដែលផ្ទុកកូវីដ-១៩ដូចគ្នាដែរ។មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ក្រុមមួយមកពីសាលា London School of Hygiene and Tropical Medicine ក៏កំពុងបង្វឹកសត្វឆ្កែចំនួន៦ក្បាល ដើម្បីអោយពួកគេហិតក្លិនអ្នកផ្ទុកកូវីដ-១៩ តាមរយះញើស ដោយពួកគេជឿថា វាជាការត្រួតពិនិត្យមួយយ៉ាងឆាប់រហ័សនៅក្នុងកាលៈទេសៈចាំបាច់ជាពិសេសនៅតាមព្រលានយន្តហោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn