(បរទេស) មនុស្សជាច្រើនសុបិន្តថាពួកគេមានភេសជ្ជៈស្របច្បាប់លើកដំបូងនៅពេលពួកគេឈានដល់អាយុ ២១ ឆ្នាំប៉ុន្តែពេលនេះកាន់តែពិសេសសម្រាប់យុវជនម្នាក់នៅរដ្ឋម៉ាសាឈូសេតម្នាក់នេះ ខណៈពេលដែលឪពុករបស់គេបានស្លា.ប់ជាច្រើនឆ្នាំមុន តែមិនបានបញ្ឈប់គាត់មិនឱ្យទិញស្រាបៀរដំបូងឱ្យកូនប្រុសគាត់ឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Fox News។
នៅពេលដែល Matt Goodman មានអាយុទើបតែ ១៥ ឆ្នាំឪពុករបស់គាត់បានស្លា.ប់ដោយសារជំងឺមហារីក។តែទោះយ៉ាងណា មុនពេលឪពុករបស់Mattជិតលាចាកលោកនេះ គាត់បាន ឲ្យ លុយ ១០ ដុល្លារដល់កូនស្រីច្បងរបស់គាត់។ គាត់បានប្រាប់នាងអោយប្រើលុយនេះ នៅថ្ងៃខួបកំណើត២១ ឆ្នាំ របស់Mattដើម្បីទិញស្រាបៀរដំបូងអោយគេ ព្រោះគាត់ចង់ក្លាយជាមនុស្សដំបូងដែលទិញស្រាបៀរអោយកូនប្រុសគាត់ពេលគេអនុញ្ញាតអោយញំាវាដោយស្របច្បាប់។
Casey Goodman ដែលជាបងស្រីរបស់ Matt បាននិយាយប្រាប់សារព័ត៌មានថា“ ខ្ញុំដឹងថារឿងពិបាកបំផុតសម្រាប់ឪពុកខ្ញុំគឺរឿងដែលគាត់ត្រូវខកខាន ខួបកំណើតអាយុ២១ឆ្នាំរបស់ Matt ព្រោះវាជាពេលដែលគាត់អាចញំាស្រាបៀរដំបូងជាមួយកូនប្រុសដែលគាត់ស្រលាញ់បំផុត។
ដោយឡែក Matt វិញ បានបង្ហោះរូបភាពនៅលើបណ្តាញសង្គមTwitterរបស់គេថា “ លោកប៉ាបានបន្សល់ទុកលុយ១០សម្រាប់អោយខ្ញុំទិញស្រាបៀរដំបូងនៅខួបកំណើតអាយុ២១ឆ្នាំរបស់ខ្ញុំ ហើយពេលនេះខ្ញុំកំពុងញំាស្រាដែលលោកប៉ាបានទិញអោយហើយ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ foxnews