មិនត្រឹមតែបាត់បង់ក្រុមការងារ តែក្រុមគ្រូពេទ្យឥណ្ឌាឈឺចាប់នឹងទប់ទឹកភ្នែកមិនបាន ក្រោយអ្នកជំងឺនិយាយពាក្យបែបនេះ...
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន BBC បានអោយដឹងថា អ្នកជំងឺម្នាក់ដែលបានទទួលរងនូវផលប៉ះពាល់រយះពេលវែងដោយសារកូវីដ-១៩នៅប្រទេសឥណ្ឌាបានសុំអង្វរអោយក្រុមគ្រូពេទ្យដកបំពង់ខ្យល់ចេញព្រោះនាងមិនចង់មានជីវិត.រ.ស់នៅទៀតទេ។

ស្ត្រីរូបនេះបានជាសះស្បើយពីការឆ្លងមេរោគកូវីដ-១៩ម្តងរួចមកហើយ បន្ទាប់ពីបានចំណាយពេលមួយខែក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីគ្រូពេទ្យនៅរដូវក្តៅហើយអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញក្រោយជាសះស្បើយ។

ដោយឡែក ក្រោយជាសះស្បើយពីជំងឺប្រមាណជាងមួយខែ នាងត្រូវបញ្ជូនទៅមន្ទីពេទ្យនៃវិទ្យាសា្ថនវិទ្យាសាស្រ្តវេជ្ជសាស្រ្តជិតរដ្ឋធានីដេលីម្តងទៀត ដោយសួតរបស់នាងរងប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីរកឃើញថានាងបានឆ្លងកូវីដ-១៩ដំណាក់កាលធ្ងន់ធ្ងរម្តងទៀត។

ក្នុងកំឡុងពេលសំរាកព្យាបាលនៅមន្ទីពេទ្យជាលើកទី២ ក្រោមការមើលថែរបស់ក្រុមគ្រូពេទ្យអស់ពេលជាង៣ខែ នាងបានសរសេរសំបុត្រមួយអោយដុកទ័រKamna Kakkar វ័យ២៨ឆ្នាំជាដុកទ័រប្រចាំខ្លួននាងថា “ ខ្ញុំមិនចង់រស់នៅទៀតទេ សូមដកឧបករណ៏ជំនួយដង្ហើមខ្ញុំចេញទៅ គ្រូពេទ្យមិនគួរប្រឹងប្រែងសង្គ្រោះខ្ញុំទេនៅពេលដែលខ្ញុំឆ្លងកូវីដ-១៩កាលពីដំបូង”។ហើយបើទោះជាគ្រូពេទ្យព្យាយាមជួយយ៉ាងណា តែចុងក្រោយនៅតែមិនអាចជួយសង្គ្រោះជីវិតនាងបាន។

ដុកទ័រKakkarបាននិយាយថា “ខ្ញុំនិងមិត្តរួមការងារបានព្យាបាលអ្នកជំងឺកូវីដ-១៩រាប់រយអ្នកចាប់តាំងពីរដូវក្តៅ ហើយនាងគឺជាអ្នកជំងឺម្នាក់ដែលមានក្តីសង្ឃឹម បន្ទាប់មកក៏ត្រូវអស់សង្ឃឹមវិញ ហើយមិនចង់បន្តជីវិតរស់នៅទៀត ខ្ញុំពិតជាឈឺចាប់ណាស់នៅពេលឃើញស្ថានភាពនាងបែបនេះហើយយើងមិនអាចសង្គ្រោះនាងបាន”។

ដុកទ័រម្នាក់នេះបន្តថា ឥណ្ឌាមានអ្នកឆ្លងជិត១០លាននាក់ គ្រប់មន្ទីពេទ្យគឺសុទ្ធតែអ្នកជំងឺ គ្រូពេទ្យនិងគិលានិបដ្ឋាយិកាគ្មានពេលសំរាកនោះទេ គ្រប់គ្នាលះបង់គ្រប់យ៉ាងដើម្បីព្យបាលអ្នកជំងឺ ហើយមកទល់ពេលនេះក្រុមការងារខ្ញុំនិងក្រុមគ្រូពេទ្យជាង៦៦០នាក់ទូទាំងប្រទេសឥណ្ឌាត្រូវ.ស្លា.ប់ព្រោះតែជំងឺមួយនេះ ហើយក្រុមគ្រូពេទ្យមួយចំនួនត្រូវទទួលការព្យាបាលក្រោយពួកគេរងការ.វា.យប្រ.ហារ.ពីជំងឺបាក់ទឹកចិត្ត។

គួរបញ្ជាក់ថា គាត់និយាយយ៉ាងរអាក់រអួលថា “ បុគ្គលិកសុខាភិបាលឆ្អែតឆ្អន់ហើយ ឈប់ហៅពួកយើងថាជាវីរបុរសទៀតទៅ ពួកយើងមិនទាន់ឆ្លងផុតដំណាក់កាលនេះទេ យើងមិនសមទទួលពាក្យនេះ ព្រោះពួកយើងកំពុងរត់ប្រណាំងម៉ារ៉ាតុង ហើយយើងមិនទាន់ទទួលបានជ័យជំនះនៅឡើយទេ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc