ប្រទេសប៉េរូ ផ្អាកការចាក់វ៉ាក់សាំងចិនភ្លាមៗក្រោយអ្នកស្ម័គ្រចិត្តមានបញ្ហាប្រព័ន្ធប្រសាទបន្ទាប់ពីចាក់រួច
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន The Sydney Morning Herald កាលពីថ្ងៃអាទិត្យម្សិលមិញបានអោយដឹងថា រដ្ឋាភិបាលប៉េរូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសប៉េរូនិងផ្អាកការសាកល្បងវ៉ាក់សាំងកូវីដ-១៩ Sinopharm របស់ប្រទេសចិនបណ្តោះអាសន្នបន្ទាប់ពីមានអ្នកស្ម័គ្រចិត្តម្នាក់រកឃើញថាមានបញ្ហាប្រព័ន្ធប្រសាទធ្ងន់ធ្ងរបន្ទាប់ពីចាក់រួច។

ក្រសួងសុខាភិលបាប៉េរូបាននិយាយនៅក្នុងព្រឹត្តិការណ៍នោះទេ ប៉េរូនិងផ្អាកការសាកល្បងវ៉ាក់សាំងរបស់ចិន រហូតដល់ការស៊ើបអង្កេតពីមូលហេតុដែលបណ្តាលអោយអ្នកស្មាគចិត្តចាក់វ៉ាក់សាំងSinopharmនេះមានបញ្ហាសុខភាពមកពីមូលហេតុអ្វីអោយប្រាកដសិន។

គួរបញ្ជាក់ថា ប្រទេសប៉េរូកំពុងតែសាកល្បង វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm Group Co Ltd ទៅលើអ្នកស្ម័គ្រចិត្តចំនួន ១២,០០០នាក់ ដោយគ្រោងនិងបញ្ចប់ការសាកល្បងលើកដំបូងរបស់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ហើយបើប្រសិនបើជោគជ័យ រដ្ឋាភិបាលប៉េរូនិងសំរេចចិត្តបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនចិនប្រមាណ២០លានដូស ចាក់ជូនពលរដ្ឋខ្លួនខណៈពេលនេះប៉េរូមានអ្នក.ស្លា.ប់ដោយសារកូវីដ-១៩ដល់ទៅ៣៦,៥៤៤នាក់ ប៉ុន្តែដំណើរការនេះត្រូវផ្អាកបណ្តោះអាសន្នបន្ទាប់ពីមានបញ្ហាកើតឡើងលើអ្នកស្ម័គ្រចិត្តកំឡុងពេលធ្វើតេស្តវ៉ាក់សាំង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ smh