សេដ្ឋកិច្ចរបស់ខ្លួនកាន់តែដុនដាប មេដឹកនាំកូរ៉េខាងជើងប្រើក្រុមHacker របស់ខ្លួនរៀប គម្រោងលួចលុយចំនួន ១,៣ ពាន់លានដុល្លារ ពីប្រទេសលោកខាងលិច
-

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់មន្រ្តីស៊ើបការណ៍យោធាកូរ៉េខាងជើងចំនួន ៣ នាក់កាលពីថ្ងៃពុធ (១៧ កុម្ភៈ) ក្នុងយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណិតដើម្បីលួចប្រាក់ ១,៣ ពាន់លានដុល្លារជាគ្រីបតូ( Bitcoin) និងរូបិយប័ណ្ណប្រពៃណីពីធនាគារនិងគោលដៅផ្សេងទៀត។

សកម្មភាពដំបូងប្រឆាំងនឹងទីក្រុងព្យុងយ៉ាងដោយរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានផ្តោតលើអ្វីដែលនាយកដ្ឋាននេះហៅថា "យុទ្ធនាការជាសកលនៃឧក្រិដ្ឋកម្ម" ដែលត្រូវបានធ្វើឡើងដោយប្រទេសកូរ៉េខាងជើង។

នាយកដ្ឋាននេះបានចោទប្រកាន់នូវប្រតិបត្តិពីការលួចស្តាប់និងបង្កឱ្យមានមេរោគតាមប្រព័ន្ធអ៊ីនធើណេត ចំពោះយោធាកូរ៉េខាងជើងចំនួន ៣នាក់នេះ ក្នុងការលួចយកមូលនិធិសាច់ប្រាក់ ក្នុងការទ្រទង់រដ្ឋាភិបាលរបស់ពួកគេខណៈដែលអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មទណ្ឌកម្មទៅលើប្រទេសផ្ដាច់ការមួយនេះ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ចុះជាខ្លាំង។

ក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំពីរឆ្នាំក្រុមមន្រ្តីទាំងនេះបានបង្កើតកម្មវិធី cryptocurrency សម្រាប់វាយប្រហារនូវទីតាំងគោលដៅ  និងលួចចូលទៅក្នុងក្រុមហ៊ុនទីផ្សារនិងជួញដូររូបិយប័ណ្ណឌីជីថលដូចជា bitcoin; នាយកដ្ឋានស៊ើបការរបស់អាមេរិកក៏បាននិយាយថាកូរ៉េខាងជើងបានបង្កើតវេទិការ blockchain មួយដើម្បីគេចវេសពីការដាក់ទណ្ឌកម្មនិងប្រមូលថវិកាដោយសម្ងាត់។

រឿងក្ដីនេះត្រូវបានដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋឡូសអង់ចាឡែស ដោយចោទប្រកាន់មន្ដ្រីយោធាទាំងបីរូបនេះពីបទការធ្វើយុទ្ទនាការណ៍ក្នុងការវាយប្រហារតាមអ៊ីនធើណេត ហើយមន្ដ្រីយោធាមួយក្នុងចំណោមពួកគេ ត្រូវបានគេកំណត់អត្ដសញ្ញាណមានឈ្មោះថា Park Jin Hyok ។ 

Park Jin Hyok ត្រូវបានចោទប្រកាន់ពីបទលួចរូបភាពរបស់ក្រុមហ៊ុនសូនីឆ្នាំ ២០១៤ ការបង្កើត WannaCry ដ៏ល្បីល្បាញនិងចោរកម្មឆ្នាំ ២០១៦ និងលួចលុយចំនួន ៨១ លានដុល្លារពីធនាគារកណ្តាលបង់ក្លាដែស។ការចោទប្រកាន់ថ្មីបានបន្ថែមជនជាប់ចោទពីរនាក់គឺលោក Jon Chang Hyok និង Kim Il។

សម្រួលអត្ថបទដោយ ៖ SP

ប្រភព ៖ CNA