ប្លែកណាស់ !គូរស្នេហ៍គ្រូពេទ្យមួយគូរ Pre wedding ក្នុងឈុតសម្លៀកបំពាក់ការពារជំងឺកូវីដ ក្រោយលោកគ្រូពេទ្យ ធ្លាក់ក្នុងអន្លង់ស្នេហ៍គិលានុបដ្ឋាយិកា ក្នុងកំឡុងពេលបំពេញបេសកម្មធ្វើជាគ្រូពេទ្យជួរមុខ
-

បន្ទាប់ពីបានបំពេញភារកិច្ចជាមួយគ្នាជាគ្រូពេទ្យនៅជួរមុខក្នុងការទប់ស្កាត់ ព្យាបាលជំងឺកូវីដ ១៩ របស់គិលានុបដ្ឋាយិកាពីរនាក់នៅឯមជ្ឈមណ្ឌលដាក់ឱ្យដាច់ឆ្ងាយពីគ្នាសម្រាប់អ្នកផ្ទុកជំងឺកូវីដមួយ ដោយលោកគ្រូពេទ្យប្រុសបានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកគ្រូពេទ្យ ដោយបានភ្ជាប់ពាក្យជាមួយគ្នាក្នុងពេលឥលូវនេះ។

អ្នកប្រើគណនីហ្វេសប៊ុកឈ្មោះ Taufiq Noor បានចែករំលែករូបថតមួយចំនួននៃកម្មវិធីថតរូបមុនរៀបការនៅ Batu Pahat រដ្ឋ Johor ជាកន្លែងដែលគាត់ថតរូបរបស់ Pija និង Azwa ក្នុងឈុតសម្លៀកបំពាក់ការពារខ្លួននិងឧបករណ៍របាំងម៉ាស់ការពារជំងឺកូវីដ (PPE) ។

លោក Taufiq បាននិយាយថាប្តីប្រពន្ធនេះបានប្រាប់គាត់ថា“ ដោយសារតែជំងឺកូវីដ១៩ យើងរួបរួមគ្នាទប់ស្កាត់ជំងឺនេះទាំងអស់គ្នា” ។  លោក Taufiq បាននិយាយថាអ្នកទាំងពីរបានជួបគ្នានៅឯមជ្ឈមណ្ឌលដាច់ដោយឡែកមួយនៅពេលដែល Covid-19 បានទៅដល់ប្រទេសម៉ាឡេស៊ីដំបូង។

លោកបន្ដថា គូរស្នេហ៍មួយគូរនេះពួកគេរឹងមាំណាស់ ពួកគាត់ស្លៀកឈុតការពារជំងឹកូវីដ ក្នុងការថត Pre wedding ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ០១ : ៣០ រសៀលក្នុងអំឡុងពេលថតរូប វាពិតជាក្តៅខ្លាំងណាស់ ប៉ុន្តែពួកគេនៅតែញញឹមដោយក្ដីសប្បាយរីករាយ រួចនិយាយថាពួកគេធ្លាប់ស្លៀកនិងស៊ាំនឹងសម្លៀកបំពាក់នេះមកជាច្រើនខែមកហើយ ហើយវាក្ដៅនិងបែកញើសហូរខ្លាំងជាងនេះទៅទៀត (និយាយដោយការសើច)។

ក្នុងកំឡុងពេលថតរូបពួកគេទាំងពីរបានចាប់ផ្តើមស្លៀកសំលៀកបំពាក់ការពារជំងឹកូវីដ ហើយក្រោយមកផ្លាស់ប្ដូរសំលៀកបំពាក់មង្គលការតាមប្រពៃណីបែបម៉ាឡេវិញម្ដង។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB