កូនឆ្កែចម្លែក Skipper កើតមកមានជើង៦ កន្ទុយ២ និងប្រព័ន្ធបន្តពូជ ២ ដែលបណ្ដាលមកពី...
-

កូនឆ្កែមួយក្បាលឈ្មោះ Skipper គឺជាកូនឆ្កែដំបូងបង្អស់នៅក្នុងពិភពលោកដែលបានកើតមករស់នៅលើផែនដីជាមួយនឹងលក្ខខណ្ឌខុសប្លែកពីសត្វឆ្កែដ៏ទៃ។

បុគ្គលិកនៅមន្ទីរពេទ្យ Neel Veterinary Hospital ក្នុងរដ្ឋអូក្លាហូម៉ា បានបង្ហើបនៅលើហ្វេសប៊ុកថា“ នេះជាអព្ភូតហេតុដ៏អស្ចារ្យ​មួយ ចំពោះកូនឆ្កែ Skipper អាយុ៤ថ្ងៃមួយក្បាលនេះ ដែលកើតមកមានជើង៦ កន្ទុយ២ និងជាកូនឆ្កែដែលអាចរស់បានយូរថ្ងៃជាងគេ បើប្រៀបធៀបជាមួយកូនឆ្កែជាច្រើនដែលបានកើតមកជាមួយនឹងលក្ខខណ្ឌមិនប្រក្រតី។

កូនឆ្កែប្រភេទនេះមានជំងឺមួយប្រភេទដែលទាក់ទងនឹងការកើតពីកំណើតហៅថា monocephalus dipygus និង  monocephalus rachipagus dibrachius tetrapus ដែលមានន័យថា ឆ្កែនោះមានក្បាល ១ និងដើមទ្រូង ១ ប៉ុន្តែមាន  ២ តំបន់ត្រគាកចំនួន ២,  បំពង់ទឹកនោមទាប ២ , ប្រព័ន្ធបន្តពូជ ២ កន្ទុយ ២ និង ជើង ៦ ក្នុងចំណោមរបស់ផ្សេងទៀត។ "

ក្រុមអ្នកជំនាញពេទ្យសត្វបានគិតថាមូលហេតុដែលកូនឆ្កែនេះកើតមកមានសភាពបែបនេះ ព្រោះស៊ុតបង្កកំណើតបានព្យាយាមបំបែកជាកូនភ្លោះក្នុងស្បូនប៉ុន្តែវាមិនបានបំបែកទាំងស្រុងនោះទេ ទើបកើតមកមានសភាពដូច្នេះ។ Skipper គឺជាកូនឆ្កែដែលបានកើតនៅសហរដ្ឋអាមេរិកជាមួយបងប្អូនវាចំនួន ៨ ក្បាលទៀតប្រកបដោយសុខភាពល្អ។“ ជើងទាំងអស់របស់កូនឆ្កែនេះធ្វើចលនាហើយឆ្លើយតបទៅនឹងសកម្មភាពរំញោចដូចជាកូនឆ្កែធម្មតាដែរ។

ក្រុមគ្រួពេទ្យបាននិយាយថា ម្ដាយរបស់ម្ចាស់ឆ្កែ Skipper បានបដិសេធមិនឱ្យនាងចិញ្ចឹមឡើយ ដោយឡែកជំងឺរបស់ Skipperនិងត្រូវបានគេព្យាបាលនៅពេលដែលគេមានអាយុរាងចាស់ខែបន្ដិច ដោយឥលូវនេះក្រុមគ្រូពេទ្យទាំងនោះកំពុងតែរ៉ៃអង្គាស់ប្រាក់ទុកសម្រាប់ព្យបាលជំងឺជូនកូនឆ្កែមួយក្បាលនេះផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖


សម្រួលអត្ថបទដោយ៖ 

ប្រភព៖