ភ្នំពេញ ៖ ជឿថាប្រិយមិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាពហុជំនាញ អ្នកនាង ខាត់ ឃីម ដោយអ្នកនាងគឺជាតារាជើងចាស់មួយរូបដែលនៅតែទទួលបានការគំាទ្រខ្លាំងពីសំណាក់ទស្សនិកជនទាំងនៅក្នុងស្រុកនិងក្រៅស្រុកតារាពហុជំនាញរូបនេះមានសមត្ថភាពគួរឲ្យសរសើរខ្លាំងណាស់ អ្នកនាងអាចទាំងសម្តែង ច្រៀង និងអាចលេងឧបករណ៍ភ្លេងខ្មែរយ៉ាងស្ទាត់ជំនាញថែមទៀតផង ។




យ៉ាងណាមិញបើយើងក្រលេកទៅមើលជីវិតឯកជនរបស់តារាពហុជំនាញស្រីរូបនេះវិញគឺថា ពេលនេះ ខាត់ សុឃីម មានសុភមង្គលខ្លាំងណាស់ ក្រោយពេលរៀបការជាមួយនិងស្វាមីរបស់ខ្លួនរួច ត្រឹមតែក៏សាងគ្រួសារឲ្យកាន់តែមានក្តីសុខទេ សូម្បីតែជីវភាពក៏កាន់តែធូធារដែរ ព្រោះថាពេលនេះអ្នកនាងមានមុខជំនួញជាច្រើនមុខនៅក្នុងដៃហើយអាចរកចំណូលឲ្យខ្លួនមួយខែៗបានយ៉ាងច្រើនផងដែរ ។




ដោយឡែកបើយើងក្រឡេកទៅមើលកូនៗរបស់តារាស្រីរូបនេះវិញឃើញថា កូនប្រុសច្បងរបស់ ខាត់ សុឃីម ដែលមានឈ្មោះថា ស្កាយ បានធំពេញរូបពេញរាងបាត់ទៅហើយ កាន់តែធំស្កាយ កាន់តែសង្ហារមិនចាញ់លោកប៉ារបស់គេប៉ុន្មានទេ ពេលនេះ ស្កាយបានក្លាយជាកំលោះសង្ហា មុខមាត់ស្អាតបាត សម្បុរសស្គុស មានមន្តស្នេហ៍ទាក់ចិត្តនារីៗជាច្រើនផងដែរ៕





