ឥណ្ឌា ៖ នេះគឺជារឿងរ៉ាវដ៏គួរឲ្យរន្ធត់ចិត្តមួយនៅឥណ្ឌាព្រោះតែកូវីត១៩ បានឆក់យកជីវិតកូនភ្លោះ២នាក់ ដែលអាយុទើបតែ ២៤ ឆ្នាំ,កើតថ្ងៃដូចគ្នាខុសត្រូវគ្នា៣នាទី,ស្លាប់ថ្ងៃដូចគ្នា,ពួកគេជាកូនភ្លោះដែលស្រឡាញ់គ្នាណាស់មិនដែលបែកគ្នាសូម្បីម្តង,រៀនជាមួយគ្នារហូតចេញមកធ្វើការជាមួយគ្នាទៀតជា Computer engineer។
គួរបញ្ជាក់ថា កូនភ្លោះបងបានឆ្លងកូវីត១៩ ពីខែមុនបន្ទាប់មកប្អូនភ្លោះឆ្លងដែរ ហើយបងត្រូវទៅសង្គ្រោះបន្ទាន់ក្នុងបន្ទប់អាយសុីយូ ព្រោះធ្ងន់ធ្ងរបន្ទាប់មកបងក៏ ស្លា ប់ តែម្តាយឪពុកបានកុហកថ្ងៃបងភ្លោះ ស្លា ប់ ហើយមកប្រាប់កូនដែលត្រូវជាប្អូនភ្លោះថាបងមិនអីទេជួយសង្គ្រោះបាន តែប្អូនភ្លោះដូចមានញ្ញាណពិសេសដែលដឹងថា បងភ្លោះគេ ស្លា ប់ ហើយនិយាយថាប៉ាម៉ាក់មិនបាច់កុហកកូនទេ បងភ្លោះខ្ញុំ ស្លា ប់ ហើយ បន្ទាប់មកគេក៏ ស្លា ប់ ដែរ រឿងរ៉ាវនេះធ្វើអោយឪពុកម្ដាយ ប្រជាជនឥណ្ឌាស្លុតចិត្តក្រៃលែង..៕ ប្រភព ៖ Sola Sale