អ៊ីតាលី៖ យ៉ាងហោចណាស់មានមនុស្ស ១៤ នាក់បានស្លា ប់នៅថ្ងៃនេះនិងក្មេងម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីឧប្បត្តិ ហេតុ ដ៏រន្ធ ត់មួយដែលរថយន្តខ្សែកាប កំពូលភ្នំ បានធ្លាក់ពីលើកម្ពស់ ៦៥ ហ្វីតទៅនឹងដីនៅភាគខាងជើងប្រទេសអ៊ីតាលី។ រថយន្តខ្សែកាបនេះបានដឹកអ្នកដំណើរទៅដល់កំពូលនៃខ្សែ Stresa-Mottarone ក្នុងតំបន់ Piedmont នៃភាគខាងលិច Alps នៅពេលដែលវាបានធ្លាក់ចុះត្រឹមតែ ១.០០០ ម៉ែត្រពីស្ថានីយ៍ភ្លាមៗ នៅវេលាម៉ោង ១២ ថ្ងៃត្រង់។
សេវាកម្មជួយសង្គ្រោះភាគខាងលិច Alpine របស់ប្រទេសអ៊ីតាលីបាននិយាយថាខ្សែខ្សែកាបនេះត្រូវបានកែលម្អឡើងវិញ នៅឆ្នាំ ២០១៦ ហើយទើបតែបើកដំណើរការឡើងវិញ កាលពីខែមុនបន្ទាប់ ពីមានការបិទក្នុងការការពារជំងឺកូវិដ១៩ និងបានបង្ខំឱ្យមានការបិទការជិះស្គីទឹកកកនៅទូទាំងប្រទេសអ៊ីតាលី។
អភិបាលក្រុង Stresa លោក Marcella Severino បាននិយាយថាវិស្វករជឿជាក់ថាគ្រោះថ្នាក់នៅជិតកំពូលភ្នំ ៤.៩០០ ហ្វីតគឺបណ្តាលមកពីខ្សែភ្លើងមួយដែលដាច់ដែលបណ្តាលអោយរថយន្ តរំយោលបុក នឹងបង្គោលភ្លើងហើយបន្ទាប់មកដាច់ធ្លា ក់ទៅនឹងដី នៅចំណុចនោះរថយន្តរំ យោលដឹកភ្ញៀវទេសចរណ៍បានក្រឡាប់ពីរទៅបីដង មុនពេលមានការបុកនូវដើមឈើខ្លះៗ ។
នៅក្នុងរថយន្ដរំយោលនោះអ្នកដំណើរ ១៣ នាក់បានស្ លាប់ភ្លាមៗខណៈ ក្មេង ២ នាក់ដែល មានអាយុ ៥ និង ៩ ឆ្នាំ ត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យកុមាររបស់ទីក្រុង Turin ដោយមកដល់មន្ទីរពេទ្យកុមារម្នាក់បាន ស្លាប់ និងកុមារម្នាក់ទៀតរង របួសបា ក់ឆ្អឹងយ៉ាង ដំ ណំ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដោយការគិតពិសេសសម្រា ប់កុ មារដែលរងរបួសខណៈដែលរដ្ឋមន្រ្តីដឹកជញ្ជូន Enrico Giovannini បានពិព ណ៌នាពីឧប្បត្តិ ហេតុនេះថាជាសោក នាដ កម្ម ដ៏ អាក្រ ក់មួយ៕ សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Dialymail