ឥណ្ឌា៖ ពិតជាចម្លែកនិងមិនធម្មតានោះឡើយសម្រាប់ប្ដីប្រពន្ធឥណ្ឌាមួយគូរ ដោយមិនចង់បង្អាក់នូវកម្មវិធីអាពាហ៍របស់ខ្លួន និងក្នុងគោលបំណងដើម្បីចៀសវាងការរឹតបន្ដឹងការហាមឃាត់ការប្រមូលផ្តុំគ្នាដែលរដ្ឋភិបាលឥណ្ឌាបានដាក់ចេញ មួយគូស្វាមីភរិយាវ័យក្មេងមកពីទីក្រុងម៉ាឌូរ៉ា ក្នុងរដ្ឋតាមិលណាឌូបានសម្រេចចិត្ដជួលយន្តហោះឯកជនមួយ ដើម្បីរៀបចំនូវកម្មវិធីមង្គលការរបស់ពួកគេនៅមុខក្រុមគ្រួសារនិងមិត្តភក្តិកាលពីចុងសប្តាហ៍។ ព័ត៌មានលម្អិតអំពីគូស្វាមីភរិយានិងក្រុមគ្រួសាររបស់ពួកគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែ គេដឹងថាកូនក្រមុំនិងកូនកំលោះគឺរូក និងដាកស៊ីណា។
ពិធីការដែលត្រូវបានប្រារព្ធធ្វើឡើងនៅលើយន្ដហោះនោះ ក៏មានមនុស្សជាង ១៦០ នាក់ បានចូលរួមនៅលើយន្ដហោះឯកជនក្នុងការធ្វើពិធីមួយដែលគេហៅថា “ សហជីពនៅស្ថានសួគ៌” ដែលជាពិធីម្យ៉ាងដែលតែងតែប្រារព្ធនៅក្នុងមង្គលការរបស់ឥណ្ឌា ជាមួយនិងការហោះហើររយៈពេល ២ ម៉ោង។ សម្រាប់ផ្នែកសំខាន់នៃពិធីរៀបអាពាហ៍ពិពាហ៍គឺនៅពេលដែលកូនកំលោះដាក់កម្រងផ្កានៅលើថ្ងាសនិងកប្រពន្ធរបស់គាត់ដើម្បីធ្វើពិធីនេះ។
អ្នកថតរូបអាជីពបានថតពិធីនោះក៏ស្ថិតក្នុងចំណោមអ្នកចូលរួមពិធីមង្គលការហោះហើរនេះដែរដែលវីដេអូទាំងនោះបានរាលដាលសាយភាយពេញបណ្តាញសង្គមឥណ្ឌា។ រូបភាពបង្ហាញពីមនុស្សរុញច្រានគ្នាទៅវិញទៅមកនៅខាងក្នុងយន្ដហោះនៃព្រឹត្តិការណ៍ពិសេសក្នុងអាពាហ៍ពិពាហ៍មួយនេះ។
ក្រោយពីបញ្ចប់នូវពិធីមង្គលការរបស់ពួកគេសាច់ញាតិទាំងសងខាងព្រមទាំងអ្នកចូលរួមក៏បាននាំគ្នាធ្វើដំណើរតាមយន្ដហោះត្រលប់មកផ្ទះរបស់ពួកគេរៀងៗខ្លួន បន្ទាប់ពីមានវត្តមាននៅឯពិធីជួបជុំដ៏ធំមួយមួយនោះរួចហើយ អ្នកទាំងនោះក៏កំពុងតែត្រូវគេធ្វើតេស្ដថាមានអ្នកខ្លះកំពុងតែប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសកូវីដបំម្លែងខ្លួនថ្មីផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រធានអាកាសយានដ្ឋាន Madurai លោក S. Senthil Valavan បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ឯកជនរបស់ខ្លួក៏បានដាក់ពាក្យសុំសេវាកម្មហោះហើរដែលបានទទួលការយល់ព្រមពីអាជ្ញាធរអាកាសយានដ្ឋាន។
ប៉ុន្ដែស្រាប់តែអាជ្ញាធរនៅតំបន់ប្រលានបាននិយាយថា“ អាជ្ញាធរពីព្រលានយន្តហោះមិនបានដឹងអំពីការររៀបចំអាពាហ៍ពិពាហ៍នៅពាក់កណ្តាលអាកាសនោះឡើយ ដោយបានបន្ថែមថានេះគឺជាការរំលោភយ៉ាងច្បាស់ពីបទដ្ឋាននៃច្បាប់ក្នុងការការការពារកូវីដ១៩ ដោយលើកឡើងថា អាជ្ញាធរនិងចាត់វិធានការណ៍ទៅលើអ្នកដែលបំពានទាំងនោះ»។
គួរបញ្ចាក់ផងដែរថា អាជ្ញាធរឥណ្ឌាបានបិទមិនឲ្យមានការរៀបចំនូវពិធីមង្គលការនៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០មកម្ល៉េះដោយគេបានរកឃើញថា ភាគច្រើនអ្នកដែលបានចូលរួមនៅក្នុងពិធីមង្គលការគឺប្រឈមនិងការឆ្លងនូវមេរោគកូរ៉ូណាច្រើនជាងគេ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ sputnik