ចេះតែមានហើយ! គ្រូឱសថបុរាណឥណ្ឌា និយាយាថា មនុស្សស្លាប់ដោយសារកូវិដច្រើន បណ្តាលមកពីពួកគេប្រើប្រាស់ឱសថសម័យទំនើប មិនជឿលើឱសថបុរាណ….
សីហា
-

ឥណ្ឌា៖ សមាគមន៍ក្រុមគ្រូពេទ្យឥណ្ឌាដែលហៅកាត់ថា IMA បានចេញសេចក្ដីថ្កោលទោសទៅលើគ្រូឱសថបុរាណដ៏ល្បីម្នាក់ឈ្មោះ Baba Remdav ក្រោយពីគ្រូឱសថបុរាណរូបនេះបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ភាគច្រើននៃអ្នកដែលស្លាប់ដោយសារជំងឺកូវីដព្រមទាំងគ្រូពេទ្យចំនួន១០.០០០នាក់ដែលបានបាត់បង់ជីវិតនោះ ព្រោះពួកគេជឿជាក់ទៅលើការចាក់វ៉ាក់សាំង និងប្រើប្រាស់ថ្នាំរបស់សម័យទំនើប ដោយមិនជឿជាក់ទៅលើឱសថបុរាណ។

សមាគមន៍ក្រុមគ្រូពេទ្យឥណ្ឌាខាងលើក៏បានផ្ញើលិខិតថ្លែងការណ៍ប្រឆាំងនិងគ្រូឱសថបុរាណ Remdav ជូនទៅលោកនាយករដ្ឋមន្ដី្រ ណារិនដ្រាម៉ូឌី ឲ្យពិនិត្យមើលនិងចាត់វិធានការណ៍ចំពោះគ្រូឱសថបុរាណរូបនោះ ពីបទធ្វើការប្រឆាំងបះបោរទៅនឹងយុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំង និងបង្អាក់ដំណើរការរបស់ក្រុមគ្រូពេទ្យ។

នៅក្នុងវិដេអូរបស់គ្រូឱសថបុរាណ Remdav បានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារតែជំងឺកូវី និងគ្រូពេទ្យជិត១០.០០០នាក់បានស្លាប់ដោយសារតែជំងឺកូវីតនោះ ព្រោះពួកគេបានចាក់វ៉ាក់សាំងរបស់សម័យទំនើប និងបានហៅការព្យាបាលតាមបែបវវិទ្យាសាស្ដ្រថា ជាការព្យបាលបែបឆ្កួតលីលានិងល្ងង់ខ្លៅ។

ក្រុមគ្រូពេទ្យ IMA បានចេញសេក្ដីថ្លែងការរបស់ខ្លួនថា IMA ទុករយះពេល១៥ថ្ងៃឱ្យគ្រូឱសថបុរាណ Remdav ចេញមុខធ្វើការសុំទោសជាសាធារណះពីបទបរិហាកេរ្កិ៍ក្នុងវិស័យវេជ្ជសាស្ដ្រ និងទាមទារសំណងចំនួន ១.០០០ រូពី។

សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ IndianExpress