នាយករដ្ឋមន្ដ្រីថៃ គាំទ្រឲ្យយករុក្ខជាតិម្យ៉ាង ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះកាន់តែមានអ្នកឆ្លងច្រើន….
សីហា
-

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃពុធថានាយករដ្ឋមន្រ្តីប្រាយុធចានអូចាគាំទ្រការប្រើប្រាស់រុក្ខជាតិជីអង្កាមបៃតង(Green Chiretta) ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ខណៈដែលរុក្ខជាតិមួយនេះវាអាចជួយកាត់បន្ថយការរលាករបស់ពួកគេ។

គាត់បាននិយាយថាជីអង្កាមបៃតងដែលមានឈ្មោះជាភាសាថៃ ថា ហ្វាតាឡៃជុន អាចកាត់បន្ថយការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំ។ គាត់បានបន្ថែមថាវាគួរតែត្រូវបានគេប្រើប្រាស់ជាឱសថក្នុងប្រឆាំងនិងវីរុស favipiravir ដូច្នេះវាក៏អាចនិងត្រូវបានប្រើប្រាស់ជាមួយថ្នាំដ៏ទៃទៀតដើម្បីព្យាបាលអ្នកជំងឺ Covid-19 ជាពិសេសអ្នកដែលមានការរលាក។

លោក Anucha បាននិយាយថានាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់វា ប៉ុន្តែក៏បានព្រមានផងដែរថារក្ខជាតិប្រភេទនេះ មិនអាចការពារការឆ្លងមេរោគ Covid-19 ទេ។

ក្នុងនោះលោក ក៏បានដកស្រង់សម្តីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ដ្រថៃដែលបានរាយការណ៍ថារក្ខជាតិជីអង្កាមមានផ្ទុកសារធាតុ andrographolide ដែលជាសារធាតុដែលត្រូវបានគេបង្ហាញថាមានសមត្ថភាពអាចសម្លាប់មេរោគនិងបាក់តេរីមួយចំនួន ដោយឥលូវនេះវាកំពុងតែស្ថិតនៅក្រោមការធ្វើាករពិសោធន៍សាកល្បង៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ BangkokPost