កូរ៉េខាងត្បូង៖ នៅថ្ងៃពុធម្សិលមិញ អាជ្ញាធរកូរ៉េខាងត្បូងកំពុងធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយ អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ដោយបានបញ្ជាក់ថា ចាប់ពីខែកក្កដាទៅ ប្រជាជនណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១ដូសរួចរាល់ហើយ គឺអាចចេញទៅក្រៅដោយមិនបាច់ពាក់របាំងមុខការពារនោះឡើយ។
ប្រទេសកូវ៉េចាប់ផ្ដើមធ្វើការផ្លាស់ប្តូរនូវកម្មវិធីមួយនេះដែលវាជាយុទ្ធសាស្រ្តមួយក្នុងការទាក់ទាញនិងធ្វើយុទ្ធនាការណ៍ ចំពោះមនុស្សចាស់នៅក្នុងប្រទេសដើម្បីឲ្យពួកគេបានមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ។ អាជ្ញាធរកូរ៉េខាងត្បូងមានគោលបំណងចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់ ៧០ ភាគរយនៃប្រជាជន ៥២ លាននាក់ឬស្មើនឹង ៣៦ លាននាក់នៅត្រឹមខែកញ្ញា។
លោកគីមប៊ូហ្គុម នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានមានប្រសាសន៍ថាប្រជាជនដែលទទួលបានវ៉ាក់សាំង COVID-១៩ ហើយយ៉ាងហោចណាស់មួយម្ជុល នឹងត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំគ្នាដើម្បីធ្វើសកម្មភាពរបស់ពួកគេ ហើយរាល់វិធានការដាក់ឱ្យនៅដាច់ពីគ្នានឹងត្រូវបានកែតម្រូវនៅពេលដែលប្រជាជនជាង ៧០% ទទួលបាន ដូសដំបូងនៃវ៉ាក់សាំង។
សម្រួលអត្ថបទដោយ៖SOPHEA
ប្រភព៖ AFP/RT