ក្រុមអ្នកវិទ្យាសាស្ដ្របាននឹងកំពុងព្រមានពិភពលោកអំពីបញ្ហានៃការកកើតឡើងនៃខ្សែស្រាឡាយរបស់វីរុសកូរ៉ូណា “SUPER mutant” ដ៏ទៃទៀត ដែលកំពុងតែកើតមានឡើងនាពេលអនាគត ដោយប្រភេទមួយចំនួនត្រូវបានគេរកឃើញរួចមកហើយ ដែលសមត្ថភាពរបស់វីរុសបំលែងខ្លួនថ្មីៗនោះអាចមានការវិវត្ដយ៉ាងឆាប់រហ័ស ជាពិសេសពួកវាអាចគេចផុតពីប្រពន្ធភាពស៊ាំថែមទៀតផង។ ប៉ុន្តែការឈានទៅមុខនៃការវិវត្ដន៍របស់ខ្សែស្រឡាយមួយនេះ សាស្ត្រាចារ្យ Ravi Gupta ជាសាស្រ្តាចារ្យផ្នែកជីវវិទ្យាវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យខេមប្រ៊ីជបាននិយាយថាវីរុសទាំងនោះនឹងបង្កឲ្យមានភាពស្មុគស្មាញជាច្រើន នៅក្នុងការបំលែងខ្លួន។
វីរុសនេះនឹងព្យាយាមធ្វើឲ្យខ្លួនវាកាន់តែមានប្រសិទ្ធិភាព ក្នុងការចម្លងមកមនុស្ស ដែលអាចមានសមត្ថភាពប្រឆាំងនឹងភាពស៊ាំរបស់មនុស្សបានថែមទៀតផង បើទោះបីមនុស្សមានការបង្កើននូវប្រព័ន្ធភាពស៊ាំរបស់ខ្លួនក៏ដោយ។សាស្ត្រាចារ្យ Gupta បានព្រមានបន្ថែមថា វីរុសមួយនេះនឹងបង្កើនគ្រោះថ្នាក់រហូតធ្វើឲ្យមនុស្សស្លាប់ បើទោះបីមានការចាក់នូវវ៉ាក់សាំងបង្កាក៏ដោយ។
សាស្ត្រាចារ្យ Gupta បាននិយាយទៀតថា“ វាមិនមែនជារឿងគួរឱ្យខ្លាចនោះទេ ប៉ុន្តែវីរុសនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងមិននឹកស្មានដល់នៅពេលដែលយើងព្យាយាមបង្កើតនូវសម្ពាធធ្ងន់ធ្ងរក្នុងការប្រឆាំងនិងវា នោះវាក៏នឹងប្រឹងសម្របខ្លួនតាមនោះដែរ ហើយមធ្យោបាយនៃការឆ្លងក៏អាចនឹងមានកម្លាំងខ្លាំងក្លាដូចគ្នា ដូចដែលយើងរាល់គ្នាបានដឹងមកហើយពីបញ្ហាទាំងនេះ ចំពោះវីរុស
ដែលកកើតឡើងមុនៗ ដូច្នេះអ្នកបង្កើតវ៉ាក់សាំងត្រូវតែរក្សានូវប្រសិទ្ធភាពរបស់វ៉ាក់សាំងក្នុងការប្រឆាំងនឹងវីរុស ពីព្រោះបើកាលណាដែលមានវីរុសបំលែងខ្លួនថ្មីកកើតឡើង នោះប្រសិទ្ធភាពនៅក្នុងក្នុងការចាក់ក៏មានសភាពអន់ថយនិងមិនអាចទប់ទល់នឹងវីរុសកូរ៉ូណាបានឡើយ”៕
សម្របសម្រួលអត្ថបទ៖ SOPHEA
ប្រភព៖ TheSunUK