ផ្លែគូលែនរាប់រយតោនត្រូវបានដឹកតកន្ទុយគ្នារាប់សិបគីឡូ នៅក្នុងប្រទេសវៀតណាម យកទៅលក់នៅលើទីផ្សារក្នងស្រុក ទីផ្សារអន្ដរជាតិ មានកម្ពុជា និងចិនជាដើម
សីហា
-

វៀតណាម៖ កាលពីថ្មីៗនេះផ្លូវមួយចំនួននៅសង្កាត់ ឡុកង៉ាន ក្នុងទីក្រុងបាក់ហ្គៀង ប្រទេសវៀតណាមមាននូវការកកស្ទះជាខ្លាំងរាប់សិបគីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនផ្លែគូលែនតាមម៉ូតូនិងឡានជាច្រើន យកទៅលក់នៅក្នុងទីផ្សារ ដោយការប្រមូលផលនៅក្នុងឆ្នាំនេះទទួលបានផលនៃផ្លែគូលែនចំនួន ២៥,៨១២ តោន ដោយបាននាំចេញទៅក្រៅប្រទេសចំនួន៣.៤៣៨ តោន។

នៅម៉ោងប្រហែល ៧ នាទីព្រឹកថ្ងៃទី ៩ មិថុនា ការដឹកផលដែលប្រមូលបានដោយម៉ូតូនិងឡានមានលក្ខណះតកន្ទុយគ្នាជាហូរហែ ដោយនាំយកទៅលក់នៅស្ថានីយ៍ថ្លឹងទម្ងន់ ដែលនាំឱ្យមានការកកស្ទះដោយអូសបន្លាយនៅចំណុចផ្លូវលំមួយនៅក្នុងភូមិឃូ ឃុំដុងកូ និង ឃុំលឹងណាន ក្នុងទីក្រុងបាក់ហ្គៀង ដោយការដឹកត្រូវបានបែងចែកជា៣ទៅ៤ជួរនៃផ្លូវទៅកាន់ទីតាំងកន្លែងលក់។

ដោយតម្លៃនៃផ្លែគូលែនមានតម្លៃចាប់ពី ១០.០០០- ២៦.០០០ ដុង / គីឡូក្រាម។ ក្នុងនោះផ្លែគូលែនថាញហា មានតម្លៃចាប់ពី១៧.០០០-២៦.០០០ ដុង / គីឡូក្រាមនិងផ្លែគូលែនយូហុង មានតម្លៃចាប់ពី១០.០០០-១៨,០០០ ដុង / គីឡូក្រាម ដោយផ្លែគូលែនមកពីស្រុកឡុកង៉ានមានតម្លៃចាប់ពី១៣.០០០-២០.០០០ ដុង / គីឡូក្រាម។

ផ្លែគូលែនត្រូវបាននាំចេញយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារភាគខាងត្បូងនៅក្នុងទីក្រុងហាណូយ ជាពិសេសនៅក្នុងនៅផ្សារ ផ្សារទំនើបនិងហាងលក់រាយ និងខេត្តមួយចំនួននៅភាគខាងជើង ហើយក៏ជាផលិតផលកសិកម្មដែលនាំចេញទៅកាន់ទីផ្សារប្រទេសកម្ពុជានិងចិនតាមរយៈច្រកព្រំដែនឡាវឡៃនិងឡាងសឺនប្រទេសវៀតណាម៕

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ DANTRI.VN