ក្រោយពីឆ្លងជំងឺកូវិដ១៩ ហើយត្រូវព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពេលនេះ លោក គ្រូ ផល្លា ប្រាប់ពីស្ថានភាពរបស់គាត់ថា…
សីហា
-

ប្រិយមិត្តខ្លះបានជ្រាបហើយថា គ្រូ ផល្លា ដែលជាប្រធានមូលនិធិសប្បុរសធម៌នៃ គយក ដែលតែងតែជួយប្រជាពលរដ្ឋក្រីក្រគ្រប់ទីកន្លែង មិនថាឆ្ងាយ មិនថាជិត គឺមានវត្តមានរបស់លោកជានិច្ច។ កាលពីថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Ellie Jet បងPhalla Phornបានឆ្លងជំងឺកូវីតកំរិតធ្ងន់ពេលនេះកំពុងសំរាកព្យាបាល ហើយក្មេងៗនៅមណ្ឌលកំពុងធ្វើចត្តាឡីស័ក្ត ពួកគាត់ត្រូវការអារហារហូប សូមបងប្អូនទាំងអស់ជួយពួកគាត់ផងទីតាំង មណ្ឌលមែកឈើ ភូមិលិចវត្ត សង្តាត់កំពូល។

យ៉ាងណាមិញ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn បានរៀបរាប់ថា ស្ថានភាពរបស់ខ្ញុំនៅព្រឹកនេះ គឺមានលក្ខណៈ បានប្រសើជាងម្សិលមិញ ខ្ញុំអាចក្រោកអង្គុយ បានប្រហែល ១៥នាទី ដើម្បីធ្វើលំហាត់ប្រាណ សួត ហើយខ្ញុំអាចដើរបាន ប្រហែល៥នាទី ចេញពីគ្រែរបស់ខ្ញុំ តែខ្ញុំនៅរៀងហត់ វិលមុខ និង រៀងទន់ខ្លួនដដែលដោយមិន អាចទប់ខ្លួនបាននៅឡើយនោះទេ ខ្ញុំបានធ្វើការថតសួត សារជាថ្មីកាលពីល្ងាច មិញនេះ ដោយខ្ញុំមិនទាន់បានដឹងលទ្ធផល នៅឡើយទេ តែទោះបីជាយ៉ាងណា ខ្ញុំមានអារម្មណ៍ ខ្ញុំបានធូរស្រាលខ្លះហើយ ។

ខ្ញុំបាទ ផល្លា សូមថ្លែងអរគុណដល់ក្រុម គ្រូពេទ្យវ័យក្មេង ជួរមុខ នៃក្រសួងសុខាភិបាល ដែលកំពុងទទួលបន្ទុកការងារសង្រ្គោះបន្ទាន់ICU ដែលលំបាកបំផុត ចំពោះអ្នកជំងឺរាប់រយនាក់ ដែលកំពុងដង្ហើយឲ្យជួយ នៅកន្លែង ព្យាបាល ដឺ ព្រីមមៀរ-សែនសុខ ជាប់អ៊ីអន២ ។ ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១៕