ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីយប់ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើកាចេញ MV បទចម្រៀងរបស់ខ្លួនជាផ្លូវការ ហើយបទនេះដែរមានចំណងជើងថា «វីរនារី» ក្រោយពេលចេញមិនបានប៉ុន្មានម៉ោងផងឃើញថាមានមហាជនខ្មែរយើងគាំទ្រ ហើយក៏ដូចជាមានអ្នកសិល្បៈជាច្រើនក៏បានលាន់មាត់ស្ងើចសរសើរចំពោះ MV ចម្រៀងមួយបទនេះផងដែរ ។
យ៉ាងណាមិញអ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺខណៈពេលដែលមានមនុស្សមួយប្រទេសបានគាំទ្រ MV របស់តារាចម្រៀង ទេព បូព្រឹក្ស ហើយចម្លែកអីតែលោក មៃ សុគន្ធ បានចេញមកធ្វើការរិះគន់ចំពោះ MV បទចម្រៀងនេះទៅវិញ ដោយបោះសម្តីបែបនេះថា៖ «មើល trailer ដូចហំ មើល MV Full ចំ ហេវ ហេវ ហេវវិលមុខណាស់ ចំណាយលើអីខ្លះ MV ចឹង ចំណាយ 600 លានរៀល 15 ម៉ឺនដុល្លារ តួម៉ាដំបរស្វាសោះ ខំតែជឿ មើល MV អត់យល់ទេ ពូស្មានតែតួមួយរយពីររយនាក់ ថាចំណាយច្រើន តាមពិត ទូងៗ អួតសោះ នឹងហើយ ដែលគេថាអ្នកសិល្បៈមួយចំនួន ពូកែ អួតដូចសត្វក្ងោកចឹង ឈប់ទៅ ពូងោលសុំទាន់!! អោយពូងោលថតវិញក៏បាន 60 លាន ធានាអ៊ែម»។
ក្រោយឃើញលោក មៃ សុគន្ធ និយាយបែបនេះធ្វើឲ្យមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងទៅកាន់សម្តីរបស់តារាប្រុសរូបនេះ ព្រោះថា MV មួយនេះ ទាំងទស្សនីយភាព ដែលរំលេចដោយសិល្បៈកេរដំណែលវប្បធម៌ជាតិ ល្ខោនខោល ល្ខោនប្រមោលស្បែកធំ និង ក្បាច់គុនល្បុកតោ និង អត្ថន័យនៃបទចម្រៀង ដែលលើកតម្កើននូវតម្លៃស្ត្រីខ្មែរដ៏អង់អាច ក្លាហាន និង អស្ចារ្យដែលគ្មាននរណាម្នាក់អាចមើលងាយជាន់ឈ្លីបាន ៕ សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖


