រុស្ស៊ី៖ ទូរទស្សន៍រដ្ឋរុស្ស៉ី បានធ្វើការចាក់សេចក្ដីថ្លែងសន្ទរកថា របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដិយបាននិយាយថា "សាធារណរដ្ឋប្រជាមានិត" ដែលប្រកាសដោយខ្លួនឯងពីរគឺ Donetsk និង Luhansk នៅក្នុងតំបន់ Donbas អ៊ុយក្រែនដែលបែកចេញពីគ្នា ដែលគាត់ទើបតែបានទទួលស្គាល់ជាផ្លូវការថាជាឯករាជ្យតិចជាងពីរថ្ងៃមុននោះ "បានងាកទៅរកប្រទេសរុស្ស៊ីជាមួយនឹងការស្នើសុំជំនួយ" ។
ដោយរុស្ស៊ី មិនបង្អង់នៅក្នុងការស្នើសុំមួយនេះឡើយពីមេដឹកនាំផ្ដាច់ខ្លួនទាំងពីរនោះ ។ ជាងនេះលោក ពូទីន ក៏បាននឹងធ្វើ "ប្រតិបត្តិការយោធាពិសេសនៅក្នុងទឹកដីប្រទេសអ៊ុយក្រែន" ក្នុងគោលបំណង ដោយធ្វើឲ្យតំបន់ដែលផ្ដាច់ខ្លួនចេញនោះ "គ្មានយោធា" និងធ្វើការការពារ "denazifiy ( គឺជាគំនិតផ្តួចផ្តើមរបស់សម្ព័ន្ធមិត្ត ដើម្បីកម្ចាត់សង្គមអាល្លឺម៉ង់ និងអូទ្រីស )" ដែលអ៊ុយក្រែនកំពុងងាកទៅរក NATO ក្នុងគោលបំណងទប់ស្កាត់រុស្ស៊ីដូចគ្នា។
ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ កាំជ្រួចរបស់រុស្ស៊ីបានចាប់ផ្តើមវាយប្រហារគោលដៅក្នុងទីក្រុងនានានៅអ៊ុយក្រែន។ ដោយលោកបានបញ្ជាក់ថា "សកម្មភាពរបស់យើងគឺការពារខ្លួនប្រឆាំងនឹងការគំរាមកំហែង" គាត់បានប្រាប់ប្រជាជនរុស្ស៊ីរបស់គាត់ដោយអះអាងថាទីក្រុងម៉ូស្គូមិនមានគម្រោងក្នុងការកាន់កាប់អ៊ុយក្រែនទេ។
លោកពូទីនបានពណ៌នាអំពី "ប្រតិបត្តិការយោធាពិសេស" ក្នុងលក្ខខណ្ឌមានកំណត់ ដើម្បីការពារប្រជាជនដែលរស់នៅក្នុងទីក្រុង Donbas ដែលគាត់បានអះអាងថា ត្រូវបានទទួលរងនូវ "អំពើប្រល័យពូជសាសន៍" ចំពោះអ៊ុយក្រែន ដែលបានធ្វើមកលើប្រជាជនរបស់ខ្លួន ប៉ុន្ដែអ៊ុយក្រែនបានធ្វើការបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់របស់រុស្ស៊ី ។លោកពូទីន បាននិយាយយ៉ាងទូលំទូលាយថា៖ «ណាតូគាំទ្រពួកណាហ្ស៊ីនិយមអ៊ុយក្រែន សកម្មភាពរបស់យើងគឺការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងនានា»។
ប្រែសម្រួល៖ qi an
ប្រភព៖ CNN