កញ្ញា ជីមមី ក្តោបបានប្រជាប្រិយភាពយ៉ងខ្លាំងពីសំណាក់មហាជន នេះក៏ព្រោះតែនាង មានទេពកោសល្យ និងពូកែវោហាស័ព្ទ ដែលធ្វើឲ្យតារាស្រីរូបនេះ ស្ថិតនៅក្នុងចិត្តរបស់ហ្វេនៗគ្រប់គ្នា ។ តារាសម្តែង និងជាពិធីការិនីដ៏មានឈ្មោះល្បីរូបនេះ បានពង្រឹងសមត្ថភាពរបស់ខ្លួនគួរឲ្យកត់សំគាល់ ។



ជីមមី មិនត្រឹមតែពូកែវោហាស័ព្ទនោះទេ បើនិយាយពីរូបរាង និង មុខមាត់របស់នាងវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ មុខរាងពងក្រពើ ចង្កេះតូច សាច់សថ្លា កំពស់ក៏បាន ស្បែកមុខសភ្លឺរលោង គួរឲ្យស្រឡាញ់។ បើនិយាយពីការប្រើប្រាស់ភាសាវិញ តារាស្រីរូបនេះ មានសមត្ថភាពអាចប្រើប្រាស់បានជាច្រើនភាសា ហើយអ្វីដែលបងប្អូនចំណាំជាគេនោះ គឺតារាស្រីនេះ អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អ។
ងាកមកពីជីវិតឯកជនរបស់តារាស្រីរូបនេះ ក៏មិនធម្មតាដែរ គឺកញ្ញា បានជួបម្ចាស់បេះដូងដែលជាអ្នកសិល្បៈដូចគ្នា មានទាំងចំណេះដឺង និង រូបសម្បត្តិស្រស់សង្ហា ហើយក៏ជាមួយបុរសម្នាក់នៅក្នុងក្តីស្រម៉ៃរបស់កញ្ញា ជីម មី ផងដែរ។
បុរសសង្ហា Cham Nou ដែលគ្រប់គ្នាបានស្គាល់ថាជាគូស្នេហ៍របស់ពិធីការិនី ជីមមី កាលពីខែមុន អ្នកទាំងពីរបានដឹកដៃគ្នាធ្វើដំណើរកម្សាន្ត ទៅក្រៅប្រទេស ជួបជាមួយក្រុមគ្រួសាររបស់ Cham Nou នៅទីនោះ ។ ដំណើរកម្សាន្ត ធ្វើឲ្យ ជីមមី កាន់តែមានក្តីសុខ សប្បាយចិត្ត ម្យ៉ាងមានការយកចិត្តទុកដាក់ពីសំណាក់សាច់ញាតិរបស់ លោក Cham Nou ផងដែរ។
ចំណងស្នេហ៍កាន់តែស្អិតរមួតពីរមួយថ្ងៃទៅមួយថ្ងៃ តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយគ្នា លើបណ្តាញសង្គមហ្វេសប៊ុក ហ្វេនៗឃើញហើយពិតជាស្ងោចសរសើរយ៉ាង ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងប្រុស លោក Cham Nou បានបង្ហាញអារម្មណ៍លើបណ្តាញសង្គមថា "ពេលខ្លះខ្ញុំលួ ចមើលមុខនាង ខ្ញុំលួ ចគិតថា ហេតុអ្វីខ្ញុំសំណាងម្លេះ ដែលមាននាងនៅក្នុងជីវិតខ្ញុំ ។ ពេលដែលជីវិតមានឧ ប សគ្គ កាន់តែធ្វើអោយខ្ញុំស្រលាញ់នាងខ្លាំងជាងមុនទៀត ។ នាងជាមនុស្សស្រីដែលពូកែទ្រាំ អ ត់ធ្ម ត់ ចិ ត្តធ្ង ន់ ហើយប្រ ឈ មនឹងប ញ្ហាដោយភាពថ្លៃថ្នូរ ។
លោកបានបន្តទៀតថា នាងសំរេចចិត្ត មិនតបតគ្រប់រឿងដែល គេធ្វើមកលើនាងទាំងដែលរឿងខ្លះមិនពិត និងប្រឌិតឡើងទាំងបំពាន ក៏នាងសំរេចចិត្តដើរចេញទាំងភាពថ្លៃថ្នូរ ។ នាងលើ កលែ ងបានគ្រប់រឿង និងផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅ ទោះពេលខ្លះខ្ញុំសាងកំ ហុ សធំប៉ុណ្ណាក៏ដោយ ។
នាងបង្រៀនអោយដឹងថា មនុស្សល្អមិនដើរនិយាយអា ក្រ ក់ពីគេ និងបៀ តបៀ នអ្នកដទៃម្ត ងហើយម្តងទៀត ដើម្បីលើកខ្លួនឯងល្អនោះទេ។ ទ ង្វើរ និង ភាពល្អរបស់នាង ធ្វើអោយខ្ញុំសុខចិត្តយកទ្រូងពាំ ងនាងដោយមិនបា ច់ បង្ខំ ។ នាងមានជំរើសដែលល្អជាច្រើនចូលក្នុងជីវិតនាង តែនាងសំរេចចិត្ត លូ ន ក្រា ប កាន់ដៃខ្ញុំយ៉ាងណែ ន មិ ន បោះប ង់ខ្ញុំចោល ។ បងចង់ប្រាប់អូនថា លើលោកនេះបងអាចលះ ប ង់អ្វីគ្រប់យ៉ាង អោយតែបងអាចរួមដំណើរជីវិតជាមួយអូន ។ សុំទោស និង អរគុណអូនមិនទៅណាចោ ល បង ។ JimmyJimmy"។





































