ជាការពិតណាស់ ជឿជាក់ថាមហាជនធ្លាប់បានដឹងរួចមកហើយពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់តារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា នៅក្នុងវិស័យសិល្បៈ ដែលពុំអាចមាននរណាមកប្តូរតំណែងរបស់អ្នកនាងបាននោះឡើយ។
ដោយឡែក អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែមានសមត្ថភាពលើវិស័យសិល្បៈតែម្នាក់ឯងប៉ុណ្ណោះទេ សូម្បីតែកូនប្រុសស្រីរបស់អ្នកនាង ក៏មានទេពកោសល្យសិល្បៈមិនចាញ់ម្តាយនោះដែរ ដោយពួកគេមានដុងសិល្បៈពីក្មេងៗ និង ចេះលេងឧបករណ៍តន្ត្រីបានយ៉ាងស្ទាត់ជំនាញផងដែរ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះឃើញថា មានការចាប់អារម្មណ៍ជាខ្លាំងក្រោយ អ្នកនាង អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះវិដេអូ កូនស្រីរបស់ខ្លួន អង្គុយលេង ចាបុី ដងវែង ដែលជាឧបករណ៍ភ្លេងបុរាណរបស់ខ្មែរ បានយ៉ាងពិរោះសឹងតែមិនគួរឲ្យជឿនោះទេ ថាកូនស្រីរបស់ តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា អាចលេងឧបករណ៍ មួយនេះយ៉ាងស្ទាត់ជំនាញ មិនចាញ់អ្នកអាជីពនោះទេ ។
ជាមួយគ្នានេះដែរមិនត្រឹមតែបង្ហោះវិដេអូនរបស់កូនស្រីនោះទេ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានភ្ជាប់មកជាមួយនិងសារដែលមានអត្ថន័យដូច្នេះថា ៖ ជម្រាបសួរអ៊ំពូមីង លោកតាលោកយាយ អូនផ្អែមសូមលេងចាបុីបន្តិចជូនលោកតាលោកយាយអ៊ំពូមីងស្តាប់កំសាន្ត ខុសត្រូវអីសូមកុំប្រកាន់ណា ព្រោះអូនទេីបរៀនបានតិចតួច សូមជូនពរសិរីបវរប្រសេីរជូនដល់លោកតាលោកយាយ អ៊ំពូមីង បងៗ និងហ្វ៊ែនៗ ផង ។
ក្រោយបានទស្សនាការបង្ហាញសមត្ថភាពរបស់កូនស្រីតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា តាមរយៈវិដេអូមួយឃ្លីបនេះហើយ មហាជនបាននាំគ្នាលាន់មាត់សរសើរ ពីសមត្ថភាពរបស់កូនស្រី អ្នកនាង ម៉េង កែវពេជ្ជតា មិនដាច់ពីមាត់នោះទេ មានបងប្អូនយើងខ្លះបានសរសើរថា ៖
-បែបនេះបានគេហៅថាកូនខ្មែររក្សាអត្តសញ្ញាណវប្បធម៌ជាតិគួរឱ្យសរសើរមែនកូនខ្មែរ។
-នេះជាទំពាំងស្នងឫស្សីដ៏ល្អបំផុត សូមជូនពរក្មួយស្រីជោគជ័យគ្រប់ភារកិច្ចទៅថ្ងៃខាងមុខ។
-មិនសសើរមិនបានទេ ក្មួយស្រីឆ្លាតរបស់មុីង! ពូកែណាស់កូន
-ពូកែណាស់ក្មួយស្រី ស្តាប់ហើយធ្វើឱ្យនឹកឃើញដល់លោកតាដូននឹងយាយដូន
-ឆ្លាតហើយពូកែដូចម៉ាក់អញ្ចឹង
-នេះពិតជាទំពាំងស្នងឬស្សីមែនគួរឱ្យមានមោទនភាពណាស់ ។ និងនៅមានពាក្យខមមិន សរសើរ ជាច្រើនទៀតដែលមិនអាចលើកយកមកជម្រាបជូនអស់ ៕













