លោក វិល្លាម បង្ហាញវិធីសាស្រ្ដត្រឹមត្រូវចំនួន៤យ៉ាងដើម្បីក្លាយជាអ្នកមាន
តាមរយៈគណនេយ្យហ្វេសប៊ុកប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម ប៉ុន្មានម៉ោងមុននេះបានបង្ហាញនូវវិធីសាស្រ្ដត្រឹមត្រូវចំនួន៤យ៉ាងដើម្បីក្លាយជាអ្នកមាន ។
លោកបានរៀបរាប់ថា៖ «វិធីត្រឹមត្រូវដេីម្បីក្លាយជាអ្នកមាន មានតែ៤ទេ ១ យកគំនិតទៅវិនិយោគ ២ យកចំនេះទៅវិនិយោគ ៣ យកលុយទៅវិនិយោគ ៤ យកជីវិតទៅវិនិយោគ ដូច្នេះអ្នកសួរខ្លួនឯងមេីល ថាអ្នកមានអី ក្នុងចំណោមមូលដ្ឋានវិនិយោគ៤ខាងលេី ? បេីអត់លុយ ក៏មានគំនិត មានចំនេះ មានជីវិតដែរ !!! ម៉េចបានត្រូវបរាជ័យ ? ម៉េចបានត្រូវដួល ? បេីអ្នកថាអ្នកគ្មានអ្វីសោះក្នុងចំណោម៤ខាងលេី បានន័យថាអ្នកជាខ្មោចហេីយ មិនមែនមនុស្សទេ ១ បេីរកស៊ីខាត អស់តែលុយទេ នៅសល់ចំនេះ នឹងជីវិត យកចំនេះ នឹងជីវិត វិនិយោគបន្តនឹងបានលុយមកវិញ ដោយអស់ទុនជីវិត «ពេលវេលា» តែប៉ុណ្ណោះ អញ្ចឹងកន្លែងណាត្រូវ បាក់ទឹកចិត្តនោះ ។ ?? «មនុស្សតែងតែចង់រីករាយពេលមានបាន តែមិនចេះរស់សុខសាន្តជាមួយភាពក្រ» កាលណាមនុស្សជាច្រេីនចង់មាន គេយកចំណង់របស់មនុស្សនោះមកវិនិយោគ ឧទាហរណ៍ ៖ សាលាបង្រៀនជោគជ័យ សាលាបង្រៀនអោយក្លាយជាអ្នកមាន .ល. គ្រូដែលបង្រៀននោះសុទ្ធតែក្រទេ ទេីបនឹងមានពេលអ្នកដែលចង់មាន ទៅរៀនច្រេីនហ្នឹងឯង !! ?? «កាលណាសង្គមមានទំនោរលេីអ្វី យេីងត្រូវវិនិយោគអោយចំទំនោរនោះ» ត្រូវដឹងខ្លួនឯង ចង់មានហ្នឹងគឺ មានអ្វី ? មានលុយ មានអំណាច មានមុខមាត់ មានគុណធម៌ ? ព្រោះ «មាន» ជាលទ្ធផលទេ អ្នកមានខ្លះគេមានលុយដោយសារសង់ផ្ទះលក់ ឯងនេះទេពកោសល្យខាងដេញព្យាណូសោះស្រាប់តែទៅសង់ផ្ទះលក់ដូចគេដេីម្បីអោយក្លាយជាអ្នកមានដូចគេរឿងអីមិនរលាយ ។ ដល់ពេលរលាយតាំងយំសស្រាក់ថាខ្ញុំម៉េចបានបរាជ័យ ទេវតាចិត្តអា្រក់ យីអ៊ុនដាក់ណាស់ ទៅរកស៊ីដីតាមគេឯងចង់មានដូចគេ មិនទាំងស្គាល់ប្លង់រឹងប្លង់ទន់ ប្លង់ដឺមី ផងមានអីមិនអាលាយ ?? «ត្រូវវិនិយោគតាមទេពកោសល្យដែលខ្លួនមាន កុំចង់មានតាមគេដោយប្ដូរទេពកោសល្យខ្លួនឯង» ខាងលេីជាគំនិតត្រួសៗដេីម្បីបំពេញចំណង់អ្នកអានទេ អានត្រឹមខាងលេីអ្នកអានណាដែលមាន គំនិតចង់មាន ចង់ក្លាយជាសេដ្ឋីច្បាស់ជាចាប់អារម្មណ៍ មកដល់ខាងក្រោមនេះបែរជាធ្លាក់ទឹកចិត្តក្ដុក ព្រោះខ្ញុំសរសេរផលអវិជ្ជមានពីភាពមានបានអោយមេីលវិញម្ដង ១ ៖ ពេលអត់លុយ អត់ចំនះ យកជីវិតទៅវិនិយោគ ,វិនិយោគជីវិតអស់៣០ឆ្នាំ បូកនឹងជីវិតសេសសល់ផង អស់៥០ឆ្នាំបាត់ ពេលក្លាយជាមហាសេដ្ឋី តេីជីវិតរស់សប្បាយ បានប៉ុន្មានឆ្នាំទៀត ? ពេលចង់បានលុយ យកជីវិតយកសុខភាពទៅប្ដូរ ចុងក្រោយបានលុយមកចិញ្ចឹមពេទ្យដដែល ២ ៖ អ្នកខ្លះចង់មាន ព្រោះមិនចង់អោយគេមេីលងាយ ចង់បានរបស់ដែលខ្លួនបាន តែគ្មានទេការពិតក្លាយជាអ្នកមានប៉ុណ្ណាក៏នៅតែមានគេមេីលងាយដដែល យូៗធុញនឹងលុយឡានវីឡាស្រីស្នេហ៍ ជីវិតមានអារម្មណ៍តែលតោលលេីសពីក្រ ៣ ៖ ពីក្រទៅមានគេថាពិបាក តែខ្ញុំថាមិនពិបាក ដូចពេលកំពុលមានហេីយ ដេក ដេីរ ឈរ អង្គុយ បារម្ភខ្លាចធ្លាក់ខ្លួនក្រវិញទេ ព្រោះបេីមនុស្សធ្លាប់មានស្រាប់តែធ្លាក់ខ្លួនក្រវិញ ប្រហែលជាអារម្មណ៍ពិបាកទទួលយករហូតកេីតសសៃប្រសាទ ៤ ៖ ការពិតទ្រព្យសម្បត្តិរកមកពិបាកម្ដង ថែរក្សាពិបាកម្ដង ពេលបាត់ពិបាកម្ដងទៀត ដល់អញ្ចឹងកន្លែងណាសម្គាល់ថាមានទ្រព្យមានក្ដីសុខនោះ ? ណ្ហេីយ សរសេរវែងពេក ខ្លាចគេខ្ជិលអាន យកទៅពិចារណាលេងៗទៅ សម្ដីនេះជាសម្ដីអ្នកនយោបាយនិយាយ កុំច្រលំអ្នកមានអ្នកនិយាយ ឬគ្រូបង្រៀនភាពជោគជ័យណាអ្នកនិយាយអោយសោះ ហេងស៊យនិយាយនេះអាចខុស ព្រោះទាល់តែ Jack ma , bill gate និយាយបានត្រូវ ព្រោះអោយតែក្លាយជាមហាសេដ្ឋី ចង់និយាយស្អីក៏ត្រូវដែរ សាំមែន ឯងអ្នកក្រនិយាយអីក៏ខុស» ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។