មិនងាយបានដឹងទេជួយស៊ែរចែកគ្នាដឹងផង...វិធីបណ្ដុះគ្រាប់ក្រញូង !
ណារ៉ា
-

វិធីបណ្ដុះគ្រាប់ក្រញូង ដោយសារតែគ្រាប់ក្រញូងវាមានសំបកក្រាស់ យើងគួរត្រាំទឹកវាអោយសើមនិងរីកគ្រាប់ជាមុនសិន។ បើត្រាំទឹកក្តៅឧណ្ហៗកាន់តែប្រសើរ។ យកទឹកក្តៅ១ភាគត្រូវលាយទឹកត្រជាក់២ភាគ។ ត្រាំគ្រាប់ជាមួយទឹកក្តៅឧណ្ហៗនេះចំនួន១យប់(១២ម៉ោង)។ បើត្រាំទឹកត្រជាក់ធម្មតាត្រូវត្រាំ២៤ម៉ោង។ យកដីខ្សាច់ទូទៅមកពង្រាយលើដីធម្មតាអោយបានកំរាស់មួយចំអាម។ ដាក់ពង្រាយគ្រាប់ក្រញូងដែលបានត្រាំទឹករួចខាងលើយកទៅដាក់ពង្រាយនៅលើថ្នាលដីខ្សាច់ខាងលើ ពង្រាយកុំអោយវាគរគ្រា​ប់នៅលើគ្នា ។ លុបដីខ្សាច់ដែលម៉ត់ពីលើវាអោយបានជិតគ្រាប់កំរាស់១ឬ២សង់ទីម៉ែត្រ។ បាញ់ផ្សែងទឹកអោយបានសើមជាប់ជាប្រចាំ រយៈពេល ៧ថ្ងៃ វានឹងដុះឡើងជាពន្លក បន្ទាប់មកយើងត្រូវបន្តថែទាំវារហូតដល់១៤ថ្ងៃ រួចហើយយើងដកវាដាក់ផ្សាំនៅក្នុងថង់ផ្សាំដែលមានថង់ដែលមានទំហំ២គុណនឹង៦អិញ។ ត្រូវបន្តថែទាំវានៅក្នុងថង់ផ្សាំរហូតដល់៣ខែឬយូរដល់៥ខែទើបអាចយកទៅដាក់ដាំក្នុងរណ្តៅបានហើយ៕

Credit: Nak Ny