ទង្វើល្អកម្ររកមែន...ថ្ងៃបុណ្យសពដ៏មហាក្រៀមក្រំ អមជាមួយនឹងសាររំលែកទុក្ខ តែបែរជាបានការកោតសរសើរពីសំណាក់ជនរួមជាតិទៅវិញ....
-

ភ្នំពេញ៖ ក្រុមគ្រួសារនៃសពលោកយាយ ជា ម៉េង វួច ដែលកំពុងមានទុក្ខធំរឿងធ្វើបុណ្យនោះ បែរជាធ្វើឲ្យមហាជ​ន​ស្ទើរមួយប្រទេសស្ងើចសរសើរមិនដាច់ពីមាត់ទៅវិញជាមួយទង្វើដ៏ថ្លៃថ្លា ដោយការប្រមូលលុយបច្ច័យពីការធ្វើបុ​ណ្យទាំងអស់ទៅធ្វើបុណ្យបន្តអោយមន្ទីរពេទ្យគន្ធបុប្ផាដោយមិនទុកមួយកាក់មួយសេនឡើយ។ ជាមួយទឹកចិត្តដ៏ថ្លៃ​ថ្លានេះក៏បានបង្ហាញឲ្យមហាជនដឹងតាមរ​យៈ​គ​ណ​​នីហ្វេសប៊ុកព្រះតេគុណដែលមានឈ្មោះ Huy Choothmuny ភ្ជាប់ពាក្យពេចន៍មួយឃ្លាថា« #ទង្វើល្អកម្ររកមែនដូចលុយសពលោកយាយ ជា ម៉េង វួច ចំនួន ២៥,៥៦៨ ដុល្លារ ផ្ដល់ជូនមន្ទីពេទ្យគន្ធបុប្ផា»។


ដោយឃើញពីទឹកចិត្តជ្រះថ្លាមហាធំធេងរបស់គ្រួសារ ជីដូន ជា ម៉េង វួច នេះដែរបណ្ដាអ្នកលេងបណ្ដាញសង្គមបានចូលខមមិនលើកសរសើរដូចៗគ្នាថា«ខ្ញុំសូមកោតសរសើរទឹកចិត្ត ដ៏ថ្លៃថ្លា ចំពោះក្រុមគ្រួសារលោកយាយ នេះជាបុ​ណ្យកុសលដ៏ធំធេង របស់ក្រុមគ្រួសារលោកយាយ ដែលមានចិត្តសប្បុរធម៌ និងមនុស្សធម៌ ជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំសូមជូនពរ ដល់ក្រុមគ្រួសារលោកយាយ មានសុខភាពល្អ ជោគជ័យគ្រប់ពេល (ភារកិច្ច ឬជំនួញ) និង ប្រាថ្នាអ្វីឲ្យបានសំរេចដូចបំណង ជាពិសេសសូមវិញ្ញាណក្ខន្ធលោកយាយ ទៅសុគតិភព ឲ្យបានសេចក្តីសុខ និងឲ្យរួចផុតអស់ពីកម្មពារទាំងពួងផង»។



ប្រភព៖ dara-news